Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 9:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​របស់​បងប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេ‌ដូន​ថា «បងប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ត​ខ្នះ‌ខ្នែង​របស់​បងប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន ឲ្យ​មាន​ចិត្ត​ស្ទុះ‌ស្ទា​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ដ្បិត​ខ្ញុំ​ស្គាល់​ចិត្តសង្វាត​របស់អ្នករាល់គ្នា​ហើយ​។ ដូច្នេះ ខ្ញុំ​បាន​អួត​អំពី​អ្នករាល់គ្នា​ប្រាប់​ពួក​អ្នកម៉ាសេដូន​ថា​៖ “អាខៃ​បាន​រៀបចំ​តាំងពី​ឆ្នាំមុន​ម៉្លេះ”។ ចិត្តឆេះឆួល​របស់អ្នករាល់គ្នា​បាន​ជំរុញ​មនុស្ស​ភាគច្រើន​ក្នុងចំណោម​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដ្បិត​ខ្ញុំ​បាន​ស្គាល់​ចិត្ដ​សង្វាត​របស់​អ្នក​រាល់គ្នា​ហើយ​ បាន​ជា​ខ្ញុំ​អួត​ពួកអ្នក​ស្រុក​ម៉ាសេដូន​ពី​អ្នក​រាល់គ្នា​ថា​ ពួកអ្នក​នៅ​ស្រុក​អាខៃ​បាន​ត្រៀម​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ ដូច្នេះ​ហើយ​ ភាព​ប្ដូរផ្ដាច់​របស់​អ្នក​រាល់គ្នា​បាន​ជំរុញ​ទឹក​ចិត្ដ​មនុស្ស​ជាច្រើន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​ខ្ញុំ​ស្គាល់​ចិត្ត​សង្វាត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ថា អ្នក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​ពី​ឆ្នាំ​មុន​ម៉្លេះ ហើយចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​ខ្ញុំ​ស្គាល់​សេចក្ដី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ដល់​ពួក​ស្រុក​ម៉ាសេដូន ពី​អ្នក​រាល់​គ្នា​ខាង​ឯ​ដំណើរ​នោះ​ដែរ​ថា ពួក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​តែ​ពី​ឆ្នាំ​មុន​មក ហើយ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​របស់​បង​ប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេដូន​ថា «បង​ប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀប‌ចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ដ​ខ្នះ‌ខ្នែង​របស់​បង​ប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន ឲ្យ​មាន​ចិត្ដ​ស្ទុះ‌ស្ទា​ឡើង។

សូមមើលជំពូក ចម្លង




២ កូរិនថូស 9:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែល​លោក​កាលី‌យ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​លោក​យក​ទៅ​សាលា​កាត់​ក្ដី


ខ្ញុំ​បាទ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាទ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ផង។


ដ្បិត​បងប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ បាន​មូល​មតិ​គ្នា​ចូល​ប្រាក់​ទៅ​ជួយ​បងប្អូន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏វិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡឹម។


បងប្អូន​អើយ ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​បងប្អូន​អំពី​រឿង​មួយ​ទៀត។ ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ស្រុក​អាខៃ​នេះ ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ជឿ​មុន​គេ ហើយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​បម្រើ​ប្រជា‌ជន​ដ៏វិសុទ្ធ។


ខ្ញុំ ប៉ូល ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​សាវ័ក*​របស់​ព្រះគ្រិស្ត‌យេស៊ូ ខ្ញុំ និង​លោក​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិនថូស និង​ជម្រាប​មក​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។


ប្រសិន​បើ​ខ្ញុំ​បាន​ខ្ពស់​មុខ​បន្តិច ដោយ​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​គាត់ ក៏​ខ្ញុំ​មិន​ខ្មាស​គាត់​ដែរ។ សេចក្ដី​ដែល​យើង​សរសើរ​ពី​បងប្អូន​ប្រាប់​លោក​ទីតុស គាត់​នឹង​ឃើញ​ថា​ជា​ការ​ពិត​មែន ដូច​យើង​ធ្លាប់​តែ​និយាយ​អ្វីៗ​គ្រប់​យ៉ាង​ប្រាប់​បងប្អូន ស្រប​តាម​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។


ខ្ញុំ​ទុក​ចិត្ត​លើ​បងប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បងប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។


ត្រង់​នេះ ខ្ញុំ​គ្រាន់​តែ​ជូន​យោបល់​បងប្អូន​ប៉ុណ្ណោះ។ គួរ​គប្បី​បង្ហើយ​កិច្ចការ​ដែល​បងប្អូន​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​ទៅ។ បងប្អូន​មិន​ត្រឹម​តែ​បាន​ចាប់​ផ្ដើម​ធ្វើ​មុន​គេ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ផ្ដើម​គំនិត​ទៀត​ផង។


ដូច្នេះ សូម​បងប្អូន​បង្ហើយ​ការ​នេះ​ឥឡូវ​ចុះ។ បងប្អូន​មាន​ឆន្ទៈ​ផ្ដើម​គំនិត​នេះ​យ៉ាង​ណា ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​ជា​ស្ថាពរ​តាម​សមត្ថ‌ភាព ដែល​បងប្អូន​មាន​យ៉ាង​នោះ​ដែរ។


មិន​តែ​ប៉ុណ្ណោះ​សោត ក្រុម‌ជំនុំ​បាន​ជ្រើស​រើស​គាត់​ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​មុខងារ​ប្រមូល​តង្វាយ​នេះ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ និង​ដើម្បី​សម្តែង​ឆន្ទៈ​ល្អ​របស់​យើង​ដែរ។


ដូច្នេះ សូម​បងប្អូន​សម្តែង​ឲ្យ​ក្រុម‌ជំនុំ​នានា​ឃើញ​ថា បងប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។


ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​បញ្ជា​បងប្អូន​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្ទង់​មើល​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​របស់​បងប្អូន ដោយ​និយាយ​អំពី​ការ​ខ្នះ‌ខ្នែង​របស់​អ្នក​ឯ​ទៀតៗ​ប៉ុណ្ណោះ


ហេតុ​នេះ បងប្អូន​បាន​ទៅ​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ


តោង​យើង​មើល​ថែ‌រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់‌តឿន​គ្នា​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម