ទ្រង់មានគំនិតតែ១ តើអ្នកណានឹងបំផ្លាស់បំប្រែព្រះហឫទ័យទ្រង់បាន ការអ្វីដែលទ្រង់ចង់ធ្វើ នោះក៏ធ្វើទៅ
២ កូរិនថូស 11:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែការដែលខ្ញុំធ្វើ ខ្ញុំនឹងចេះតែធ្វើទៅ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលរករឿង ប្រយោជន៍ឲ្យគេបានដូចជាយើងខ្ញុំ ក្នុងការអ្វីដែលគេអួតខ្លួននោះដែរ ព្រះគម្ពីរខ្មែរសាកល អ្វីដែលខ្ញុំកំពុងធ្វើឥឡូវនេះ ខ្ញុំនឹងធ្វើបន្តទៀត ដើម្បីបំផ្លាញឱកាសរបស់ពួកអ្នកដែលរកឱកាសឲ្យត្រូវគេទទួលស្គាល់ដូចយើងដែរ ក្នុងអ្វីដែលពួកគេអួតនោះ Khmer Christian Bible ដូច្នេះ ខ្ញុំនឹងបន្ដធ្វើអ្វីដែលខ្ញុំកំពុងធ្វើនេះទៀត ដើម្បីដកឱកាសចេញពីពួកអ្នកដែលចង់បានឱកាស ឲ្យគេគិតថាខ្លួនស្មើនឹងយើងនៅក្នុងចំណុចដែលពួកគេអួតនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្វីដែលខ្ញុំធ្វើ ខ្ញុំក៏នឹងធ្វើតទៅមុខទៀតដែរ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលចង់បានឱកាសដូចយើង ដើម្បីឲ្យគេទទួលស្គាល់តាមអ្វីដែលគេអួតនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការដែលខ្ញុំធ្វើនេះ ខ្ញុំនឹងធ្វើតទៅមុខទៀត ដើម្បីកុំឲ្យអស់អ្នកដែលចង់រកលេសនឹងអួតខ្លួន ដោយពោលថា គេធ្វើការដូចយើងដែរនោះ អាចរកលេសបានសោះឡើយ។ អាល់គីតាប ការដែលខ្ញុំធ្វើនេះ ខ្ញុំនឹងធ្វើតទៅមុខទៀត ដើម្បីកុំឲ្យអស់អ្នកដែលចង់រកលេសនឹងអួតខ្លួន ដោយពោលថា គេធ្វើការដូចយើងដែរនោះ អាចរកលេសបានសោះឡើយ។ |
ទ្រង់មានគំនិតតែ១ តើអ្នកណានឹងបំផ្លាស់បំប្រែព្រះហឫទ័យទ្រង់បាន ការអ្វីដែលទ្រង់ចង់ធ្វើ នោះក៏ធ្វើទៅ
សេចក្ដីអំនួតរបស់អ្នករាល់គ្នាមិនល្អទេ តើមិនដឹងថា ដំបែតែបន្តិចអាចនឹងធ្វើឲ្យម្សៅទាំងអស់ដោរឡើងបានទេឬអី
បើអ្នកឯទៀតមានអំណាចនោះលើអ្នករាល់គ្នា នោះតើយើងខ្ញុំមិនត្រូវមានលើសជាងគេទៅទៀតទេឬអី ប៉ុន្តែ យើងខ្ញុំមិនបានប្រើអំណាចនោះទេ យើងខ្ញុំបានទ្រទ្រង់ទាំងអស់វិញ ដើម្បីមិនឲ្យដំណឹងល្អនៃព្រះគ្រីស្ទត្រូវបង្អាក់ឡើយ
ដូច្នេះ ដែលខ្ញុំសំរេចធ្វើយ៉ាងនោះ តើខ្ញុំបានប្រព្រឹត្តដោយចិត្តសាវ៉ាឬអី ឬការដែលខ្ញុំសំរេចនឹងធ្វើ តើបានសំរេចតាមសាច់ឈាមបានជាចួនកាលខ្ញុំថា «បាទ» ចួនកាលថា «ទេ» វិញឬអី
ហើយកាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា បើកាលណាខ្វះខាត នោះខ្ញុំមិនបានឲ្យអ្នកណាកើតទុក្ខទេ ដ្បិតពួកបងប្អូន ដែលមកពីស្រុកម៉ាសេដូន បានជួយបំពេញសេចក្ដីដែលខ្ញុំខ្វះនោះហើយ ខ្ញុំមិនដែលឲ្យអ្នករាល់គ្នាកើតទុក្ខពីព្រោះខ្ញុំ ក្នុងការអ្វីសោះ ហើយទៅមុខក៏មិនដែលដែរ
ដ្បិតយើងខ្ញុំមិនមែនផ្ទុកផ្តាក់ខ្លួននឹងអ្នករាល់គ្នាម្តងទៀតទេ គឺយើងខ្ញុំឲ្យអ្នករាល់គ្នាមានឱកាសនឹងអួតពីយើងខ្ញុំវិញ ដើម្បីឲ្យអ្នករាល់គ្នាមានពាក្យតបឆ្លើយ ដល់អស់អ្នកដែលអួតតែពីចរិតខាងក្រៅ មិនមែនពីសណ្ឋានក្នុងចិត្តនោះទេ
ដែលមិនមែនជាដំណឹងល្អ១ទៀតទេ គឺមានមនុស្សខ្លះបំភាន់អ្នករាល់គ្នាវិញ ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទផង
ដូច្នេះ ខ្ញុំចង់ឲ្យស្រីមេម៉ាយដែលនៅក្មេង បានយកប្ដីទៅ ដើម្បីនឹងបង្កើតកូន ហើយគ្រប់គ្រងនៅទីផ្ទះ ឥតបើកឱកាសឲ្យពួកអ្នក ដែលរករឿង បានត្មះតិះដៀលឡើយ