Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 5:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្រី​មេម៉ាយ​ដែល​នៅ​ក្មេង បាន​យក​ប្ដី​ទៅ ដើម្បី​នឹង​បង្កើត​កូន ហើយ​គ្រប់‌គ្រង​នៅ​ទី​ផ្ទះ ឥត​បើក​ឱកាស​ឲ្យ​ពួក​អ្នក ដែល​រក​រឿង បាន​ត្មះ‌តិះដៀល​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រីមេម៉ាយ​វ័យក្មេង​រៀបការ បង្កើតកូន ហើយ​មើលខុសត្រូវក្នុងផ្ទះ ដើម្បី​កុំឲ្យ​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​រករឿង​បាន​ត្មះតិះដៀល​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ដូច្នេះ​ ខ្ញុំ​ចង់​ឲ្យ​ស្រ្ដី​មេម៉ាយ​ក្មេងៗ​រៀបការ​ បង្កើត​កូន​ និង​គ្រប់គ្រង​ផ្ទះសំបែង​ទៅ​ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​និយាយ​បង្ខូច​បាន​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេម៉ាយ​ដែល​នៅ​ក្មេង​រៀប​ការ​ទៅ ដើម្បី​បង្កើត​កូន ហើយ​គ្រប់​គ្រង​ផ្ទះ​សំបែង​របស់​ខ្លួន កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​នឹង​និយាយ​បង្ខូច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេ‌ម៉ាយ ដែល​នៅ​ក្មេង​រៀបការ​សា​ជា​ថ្មី ឲ្យ​មាន​កូន​ចៅ និង​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​ចាប់​កំហុស​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​ស្ដ្រី​មេ‌ម៉ាយ ដែល​នៅ​ក្មេង​រៀប‌ការ​សា​ជា​ថ្មី​ឲ្យ​មាន​កូន​ចៅ និង​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​ចាប់​កំហុស​បាន​ឡើយ

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 5:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រា‌ហាំ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​ត្រសាល ប្រាប់​សារ៉ា​ថា ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​៣​រង្វាល់​មក​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់ៗ


ទ្រង់​មាន​បន្ទូល​សួរ​គាត់​ថា សារ៉ា​ប្រពន្ធ​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ត្រសាល​ឯ​ណោះ


ប៉ុន្តែ ដោយ​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ទ្រង់​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌យេហូវ៉ា មាន​ឱកាស​នឹង​ត្មះ‌តិះដៀល​ជា​ខ្លាំង បាន​ជា​បុត្រ​ដែល​ត្រូវ​ប្រសូត​មក​នោះ នឹង​សុគត​ទៅ​ជា​ពិត​ប្រាកដ រួច​ណាថាន់​ក៏​វិល​ទៅ​ផ្ទះ​លោក​វិញ​ទៅ។


គ្រប់​ទាំង​ស្រីៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងី‌ល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ។


ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ


ដូច្នេះ ពួក​អធិបតី នឹង​ពួក​ចៅហ្វាយ​ក៏​ស្វែង​រក​ហេតុ​ពី​ដំណើរ​រាជ‌ការ​ផែនដី ឲ្យ​ទាស់​នឹង​ដានី‌យ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់‌ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពី​ព្រោះ​លោក​ជា​មនុស្ស​ស្មោះ‌ត្រង់


ហេតុ​នោះ កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ


តែ​ការ​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​នឹង​ចេះ​តែ​ធ្វើ​ទៅ ដើម្បី​នឹង​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​រក​រឿង ប្រយោជន៍​ឲ្យ​គេ​បាន​ដូច​ជា​យើង​ខ្ញុំ ក្នុង​ការ​អ្វី​ដែល​គេ​អួត​ខ្លួន​នោះ​ដែរ


ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង នឹង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ


ព្រម​ទាំង​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ ហើយ​ឲ្យ​ត្រូវ​តម​អាហារ ដែល​ព្រះ​បាន​បង្កើត​មក សំរាប់​ពួក​អ្នក​ជឿ នឹង​ពួក​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត ឲ្យ​បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ


ឯ​ស្រី​មេម៉ាយ​ដែល​ក្មេង​ជាង នោះ​មិន​ត្រូវ​ទទួល​ទេ ដ្បិត​បើ​កាល​ណា​គេ​កើត​មាន​ចិត្ត​រឹង‌ទទឹង​នឹង​ព្រះ‌គ្រីស្ទ នោះ​គេ​នឹង​ចង់​យក​ប្ដី​ទៀត


រីឯ​អស់​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​នឹម​ជា​បាវ​បំរើ​គេ នោះ​ត្រូវ​រាប់​ចៅហ្វាយ​ខ្លួន ទុក​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​គ្រប់​យ៉ាង​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ នឹង​សេចក្ដី​បង្រៀន​នេះ​ឡើយ


ឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ នឹង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ‌បន្ទូល​បាន​ឡើយ។


ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម‌ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទឹង‌ទទែង​បាន​អៀន‌ខ្មាស ដោយ​គ្មាន​ហេតុ​នឹង​និយាយ​អាក្រក់​ពី​អ្នក​ឡើយ។


ការ​វិវាហ‌មង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ដែល​រួម​ដំណេក នោះ​ក៏​ជា​ការ​ឥត​សៅ‌ហ្មង​ដែរ តែ​ព្រះ‌ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​កំផិត ហើយ​នឹង​មនុស្ស​សហាយ‌ស្មន់​គ្នា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម