ក្រោយការទាំងនោះមក ប៉ុលគិតសំរេចក្នុងចិត្តថាកាលណាបានដើរកាត់ស្រុកម៉ាសេដូន នឹងស្រុកអាខៃហើយ នោះគាត់នឹងទៅឯក្រុងយេរូសាឡិម ក៏និយាយថា ក្រោយដែលខ្ញុំបានទៅឯណោះហើយ នោះត្រូវឲ្យខ្ញុំទៅមើលក្រុងរ៉ូមដែរ
២ កូរិនថូស 10:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍ឲ្យបានផ្សាយដំណឹងល្អ ទៅខាងនាយអ្នករាល់គ្នាទៅទៀត ឥតអួតពីការអ្វីដែលរៀបចំជាស្រេច ក្នុងមាត្រានៃមនុស្សឯទៀតឡើយ ព្រះគម្ពីរខ្មែរសាកល ដើម្បីផ្សាយដំណឹងល្អរហូតដល់តំបន់ខាងនាយរបស់អ្នករាល់គ្នា។ នេះមិនមែនដើម្បីអួតអំពីអ្វីដែលបានរៀបចំជាស្រេច នៅក្នុងដែនកំណត់របស់អ្នកដទៃឡើយ។ Khmer Christian Bible ដើម្បីប្រកាសដំណឹងល្អដល់តំបន់ដែលនៅហួសអ្នករាល់គ្នា ដោយមិនមែនអួតអំពីអ្វីដែលបានធ្វើរួចរាល់នៅក្នុងដែនកំណត់របស់អ្នកដទៃឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យយើងបានប្រកាសដំណឹងល្អតាមតំបន់នានា នៅខាងនាយអ្នករាល់គ្នា ដោយមិនអួតពីកិច្ចការដែលអ្នកដទៃបានធ្វើរួចហើយនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានា នៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។ អាល់គីតាប បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានានៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។ |
ក្រោយការទាំងនោះមក ប៉ុលគិតសំរេចក្នុងចិត្តថាកាលណាបានដើរកាត់ស្រុកម៉ាសេដូន នឹងស្រុកអាខៃហើយ នោះគាត់នឹងទៅឯក្រុងយេរូសាឡិម ក៏និយាយថា ក្រោយដែលខ្ញុំបានទៅឯណោះហើយ នោះត្រូវឲ្យខ្ញុំទៅមើលក្រុងរ៉ូមដែរ
គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ
កាលខ្ញុំបានផ្សាយដំណឹងល្អនៃព្រះមកអ្នករាល់គ្នាទទេ ទាំងបន្ទាបខ្លួនខ្ញុំឲ្យអ្នករាល់គ្នាបានថ្កើងឡើង នោះតើឈ្មោះថាខ្ញុំបានធ្វើបាបឬអី