យ៉ាកុបក៏រៀបចំបូជាយញ្ញ ថ្វាយនៅលើភ្នំនោះ ហើយហៅពួកបងប្អូនមកជួបជុំបរិភោគ គេក៏នាំគ្នាបរិភោគទៅ រួចដេកនៅលើភ្នំក្នុងយប់នោះ
១ សាំយូអែល 9:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងទាំងនោះឆ្លើយថា ចាស មែនហើយ មើល លោកបានដើរទៅខាងមុខនុ៎ះ អញ្ជើញទៅជាប្រញាប់ទៅ ដ្បិតថ្ងៃនេះលោកទើបនឹងមកដល់ទីក្រុង ពីព្រោះបណ្តាជនគេត្រូវថ្វាយយញ្ញបូជានៅលើទីខ្ពស់នៅថ្ងៃនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងទាំងនោះឆ្លើយថា៖ «ចាស៎ មែនហើយ លោកបានដើរទៅខាងមុខនុ៎ះ អញ្ជើញទៅជាប្រញាប់ទៅ ដ្បិតថ្ងៃនេះ លោកទើបនឹងមកដល់ទីក្រុង ព្រោះប្រជាជនគេត្រូវថ្វាយយញ្ញបូជានៅលើទីខ្ពស់នៅថ្ងៃនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទាំងនោះឆ្លើយថា៖ «ចា៎ស! លោកនៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះ លោកអញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវថ្វាយយញ្ញបូជានៅកន្លែងសក្ការៈលើទួលខ្ពស់! អាល់គីតាប នាងទាំងនោះឆ្លើយថា៖ «ចា៎ស! គាត់នៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះគាត់អញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវធ្វើគូរបាននៅកន្លែងសក្ការៈលើទួលខ្ពស់! |
យ៉ាកុបក៏រៀបចំបូជាយញ្ញ ថ្វាយនៅលើភ្នំនោះ ហើយហៅពួកបងប្អូនមកជួបជុំបរិភោគ គេក៏នាំគ្នាបរិភោគទៅ រួចដេកនៅលើភ្នំក្នុងយប់នោះ
ចំណែកសាដុកដ៏ជាសង្ឃ នឹងបងប្អូនលោក ជាពួកសង្ឃ បានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ត្រង់គីបៀន
ក្រោយនោះអ្នកនឹងទៅដល់ភ្នំព្រះ ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ នោះនឹងជួបនឹងពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ នឹងស៊ុងនាំមុខផង ហោរាទាំងនោះនឹងទាយ
តែសាំយូអែលប្រកែកថា ធ្វើដូចម្តេចឲ្យទូលបង្គំទៅបាន ដ្បិតបើសូលបានឮ នោះទ្រង់នឹងសំឡាប់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរយកគោក្រមុំ១នាំទៅជាមួយផងដោយថា ខ្ញុំបានមក ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
រួចអញនឹងបង្កើតឲ្យមានសង្ឃ១ដែលស្មោះត្រង់ដល់អញ ជាអ្នកដែលនឹងធ្វើតាមចិត្តតាមគំនិតអញវិញ ហើយអញនឹងបង្កើតឲ្យអ្នកនោះមានគ្រួដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលអញចាក់ប្រេងតាំងឲ្យ ជារៀងរាបដរាបទៅ
បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុង១ឆ្នាំម្តង
រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។