១ សាំយូអែល 9:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 នាងទាំងនោះឆ្លើយថា៖ «ចា៎ស! លោកនៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះ លោកអញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវថ្វាយយញ្ញបូជានៅកន្លែងសក្ការៈលើទួលខ្ពស់! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 នាងទាំងនោះឆ្លើយថា៖ «ចាស៎ មែនហើយ លោកបានដើរទៅខាងមុខនុ៎ះ អញ្ជើញទៅជាប្រញាប់ទៅ ដ្បិតថ្ងៃនេះ លោកទើបនឹងមកដល់ទីក្រុង ព្រោះប្រជាជនគេត្រូវថ្វាយយញ្ញបូជានៅលើទីខ្ពស់នៅថ្ងៃនេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នាងទាំងនោះឆ្លើយថា ចាស មែនហើយ មើល លោកបានដើរទៅខាងមុខនុ៎ះ អញ្ជើញទៅជាប្រញាប់ទៅ ដ្បិតថ្ងៃនេះលោកទើបនឹងមកដល់ទីក្រុង ពីព្រោះបណ្តាជនគេត្រូវថ្វាយយញ្ញបូជានៅលើទីខ្ពស់នៅថ្ងៃនេះ សូមមើលជំពូកអាល់គីតាប12 នាងទាំងនោះឆ្លើយថា៖ «ចា៎ស! គាត់នៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះគាត់អញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវធ្វើគូរបាននៅកន្លែងសក្ការៈលើទួលខ្ពស់! សូមមើលជំពូក |
បន្ទាប់មក លោកទៅដល់គីបា-អេឡូអ៊ីម ដែលមានទីតាំងទ័ពរបស់ពួកភីលីស្ទីន។ ពេលលោកចូលទៅក្នុងភូមិ លោកនឹងជួបពួកព្យាការីមួយក្រុម ដែលចុះពីកន្លែងសក្ការៈមក ទាំងមានអ្នកភ្លេងលេងចាប៉ី ស្គរ ខ្លុយ និងពិណ ដើរពីមុខផង ព្យាការីទាំងនោះស្លុងស្មារតី ស្រែកច្រៀង និងរាំថ្វាយព្រះជាម្ចាស់ ។