ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 23:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កៃឡា​ហើយ ដូច្នេះសូល​មាន​បន្ទូល​ថា ព្រះ‌ទ្រង់​បាន​ប្រគល់​វា​មក​ក្នុង​កណ្តាប់​ដៃ​អញ ដ្បិត​វា​ទាល់​ផ្លូវ​រួច​ហើយ ដោយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ទ្វារនឹង​រនុក​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​គេ​ទូល​ដល់​សូល​ថា៖ «ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កៃឡា​ហើយ» ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ​បាន​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​យើង ដ្បិត​វា​ទាល់​ច្រក​ហើយ ដោយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ទ្វារ និង​រនុក​ដូច្នេះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​គេ​មក​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​បាន​ទៅ​ដល់​ក្រុង​កៃឡា។ ព្រះ‌បាទ​សូល​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ ដ្បិត​វា​បាន​ឃុំ​ខ្លួន​ឯង ដោយ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​ទ្វារ និង​រនុក»។

សូមមើលជំពូក

អាល់គីតាប

មាន​គេ​មក​ជម្រាប​ស្តេច​សូល​ថា ទត​បាន​ទៅ​ដល់​ក្រុង​កៃឡា។ ស្តេច​សូល​ក៏​និយាយ​ថា៖ «អុលឡោះ​ប្រគល់​វា​មក​ក្នុង​កណ្តាប់​ដៃ​របស់​យើង​ហើយ ដ្បិត​វា​បាន​ឃុំ​ខ្លួន​ឯង ដោយ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​ទ្វារ និង​រនុក។

សូមមើលជំពូក



១ សាំ‌យូ‌អែល 23:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ការ​ជ័យ‌ជំនះ​របស់​មនុស្ស​អាក្រក់​នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិល​ល្មើស​ក៏​នៅ​តែ​១​ភ្លែត​ទេ


សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដល់​ទូលបង្គំ​នៅ​ក្នុង​ទី​ក្រុង​មាំ‌មួន


ផារ៉ោន​នឹង​និយាយ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា គេ​បាន​វង្វេង​ជាប់​នៅ​ស្រុក​នោះ​ហើយ ទី​រហោ‌ស្ថាន​បាន​បិទ​គេ​ជិត​ជុំវិញ


ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ


ឯ​ដាវីឌលោក​អាស្រ័យ​នៅ​ទី​ពំនួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​សូលទ្រង់​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ព្រះ‌ទ្រង់​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ឡើយ។


រីឯ​កាល​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក បាន​រត់​ទៅ​ឯ​ដាវីឌ​នៅ​ត្រង់​កៃឡា នោះ​លោក​ក៏​យក​អេផូឌ​១ ជាប់​ទៅ​ជា​មួយ​ដែរ។


រួច​សូល​ទ្រង់​ក៏​ហៅ​បណ្តា​ទ័ព​ទាំង‌ឡាយ ឲ្យ​ប្រជុំ​គ្នា​ធ្វើ​ចំបាំង ដើម្បី​នឹង​ចុះ​ទៅ​ឡោម‌ព័ទ្ធ​ចាប់​ដាវីឌ ហើយ​នឹង​ពួក​លោក​នៅ​កៃឡា​នោះ