១ សាំយូអែល 23:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ក្រោកឡើង ទៅឯស្រុកស៊ីភមុនសូល តែដាវីឌ នឹងពួកលោក នៅក្នុងទីរហោស្ថានម៉ាអូន ដែលនៅស្រុកវាលខាងត្បូងទីរហោស្ថាននោះវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ចេញទៅស្រុកស៊ីភមុនសូល។ តែពេលនោះ ដាវីឌ និងពួកលោក នៅក្នុងទីរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏ចេញទៅមុនព្រះបាទសូល វិលត្រឡប់ទៅវាលរហោស្ថានស៊ីភវិញ។ ពេលនោះ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ស្ថិតនៅវាលរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។ អាល់គីតាប ពួកគេក៏ចេញទៅមុនស្តេចសូល វិលត្រឡប់ទៅវាលរហោស្ថានស៊ីភវិញ។ ពេលនោះ ទត និងអស់អ្នកដែលនៅជាមួយគាត់ ស្ថិតនៅវាលរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។ |
ដូច្នេះ ចូរទៅមើល ឲ្យដឹងគ្រប់កន្លែងណាដែលវាធ្លាប់ពួននៅ រួចត្រឡប់មកប្រាប់យើងវិញឲ្យពិតប្រាកដ នោះយើងនឹងចេញទៅជាមួយនឹងអ្នករាល់គ្នា ហើយបើវានៅក្នុងស្រុក នោះយើងនឹងជ្រាវរកវាក្នុងពួកយូដាទាំងពាន់ៗ ទាល់តែឃើញ។
ឯសូល នឹងពួកទ្រង់ក៏ទៅរក ហើយមានគេមកជំរាបដល់ដាវីឌ ដូច្នេះ លោកចុះទៅឯថ្មដា អាស្រ័យនៅក្នុងទីរហោស្ថានម៉ាអូន លុះកាលសូលបានជ្រាប នោះក៏ដេញតាមលោក ទៅក្នុងទីរហោស្ថានម៉ាអូននោះដែរ
រីឯនៅម៉ាអូន មានម្នាក់ជាអ្នកមានស្តុកស្តម្ភ ដែលទ្រព្យសម្បត្តិនៅឯកើមែល គាត់មានចៀម៣ពាន់ នឹងពពែ១ពាន់ នៅគ្រានោះគាត់កំពុងតែកាត់រោមចៀម នៅឯកើមែល