ឯសូលនឹងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏ដំរៀបពល ដើម្បីច្បាំងនឹងពួកភីលីស្ទីន
១ សាំយូអែល 21:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សង្ឃឆ្លើយថា មានតែដាវរបស់កូលីយ៉ាត ជាសាសន៍ភីលីស្ទីន ដែលលោកបានសំឡាប់ នៅក្នុងច្រកភ្នំអេឡាប៉ុណ្ណោះ បានរុំនឹងសំពត់ ដាក់នៅខាងក្រោយអេផូឌ បើលោកត្រូវការ សូមយកចុះ ដ្បិតគ្មានអ្វីទៀតនៅទីនេះទេ នោះដាវីឌឆ្លើយថា គ្មានដាវណាដូចដាវនោះទេ ដូច្នេះ សូមឲ្យមកខ្ញុំចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃឆ្លើយថា៖ «មានតែដាវរបស់កូលីយ៉ាត ជាសាសន៍ភីលីស្ទីន ដែលលោកបានសម្លាប់ នៅក្នុងច្រកភ្នំអេឡាប៉ុណ្ណោះ បានរុំនឹងសំពត់ ដាក់នៅខាងក្រោយអេផូឌ បើលោកត្រូវការ សូមយកចុះ ដ្បិតគ្មានអ្វីទៀតនៅទីនេះទេ» នោះដាវីឌឆ្លើយថា៖ «គ្មានដាវណាដូចដាវនោះទេ ដូច្នេះ សូមឲ្យមកខ្ញុំចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូជាចារ្យមានប្រសាសន៍ថា៖ «មានតែដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីន ដែលលោកបានសម្លាប់នៅជ្រលងភ្នំអេឡា។ ដាវនោះរុំដោយសំពត់ នៅខាងក្រោយអាវអេផូដ*។ ប្រសិនបើលោកចង់បាន សូមអញ្ជើញយកទៅចុះ ព្រោះនៅទីនេះ គ្មានអាវុធណាផ្សេងទៀតទេ»។ លោកដាវីឌមានប្រសាសន៍ថា៖ «សូមប្រគល់ដាវនោះមកខ្ញុំចុះ ដ្បិតគ្មានដាវណាដូចដាវនេះទេ»។ អាល់គីតាប អ៊ីមុាំនិយាយថា៖ «មានតែដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីន ដែលលោកបានសម្លាប់នៅជ្រលងភ្នំអេឡា។ ដាវនោះរុំដោយសំពត់ នៅខាងក្រោយអាវអេផូដ។ ប្រសិនបើលោកចង់បាន សូមអញ្ជើញយកទៅចុះ ព្រោះនៅទីនេះ គ្មានអាវុធណាផ្សេងទៀតទេ»។ ទតនិយាយថា៖ «សូមប្រគល់ដាវនោះមកខ្ញុំចុះ ដ្បិតគ្មានដាវណាដូចដាវនេះទេ»។ |
ឯសូលនឹងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏ដំរៀបពល ដើម្បីច្បាំងនឹងពួកភីលីស្ទីន
ឯដាវីឌក៏សួរអ័ហ៊ីម៉ាលេកថា នៅទីនេះមានលំពែង ឬដាវ ក្នុងបន្ទុកលោកឬទេ ដ្បិតខ្ញុំមិនបានជាប់ដាវឬគ្រឿងសស្ត្រាវុធមកជាមួយទេ ពីព្រោះការរបស់ស្តេចនេះ ជាការប្រញាប់ណាស់
ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារនឹងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង។
គេដំកល់ទុកគ្រឿងសស្ត្រាវុធនោះ នៅក្នុងវិហារនៃរូបព្រះ ឯសពទ្រង់គេបោះភ្ជាប់នឹងកំផែងទីក្រុងបេត-សាន