Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ដាវីឌ​ក៏​សួរ​អ័ហ៊ី‌ម៉ា‌លេក​ថា នៅ​ទី​នេះ​មាន​លំពែង ឬ​ដាវ ក្នុង​បន្ទុក​លោក​ឬ​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ជាប់​ដាវ​ឬ​គ្រឿង​សស្ត្រា‌វុធ​មក​ជា​មួយ​ទេ ពី​ព្រោះ​ការ​របស់​ស្តេច​នេះ ជា​ការ​ប្រញាប់​ណាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដាវីឌ​ក៏​សួរ​អ័ហ៊ី‌ម៉ាឡេក​ថា៖ «តើ​នៅ​ទី​នេះ​លោក​មាន​លំពែង ឬ​ដាវ​ទេ? ខ្ញុំ​មិន​បាន​ជាប់​ដាវ ឬ​គ្រឿង​សស្ត្រា‌វុធ​មក​ជា‌មួយ​ទេ ព្រោះ​ការ​របស់​ស្តេច​នេះ ជា​ការ​ប្រញាប់​ណាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជា‌ចារ្យ​អហ៊ី‌ម៉ាឡេក​ថា៖ «នៅ​ទី​នេះ តើ​លោក​មាន​លំពែង ឬ​ដាវ​ទេ? កិច្ចការ​ដែល​ព្រះ‌រាជា​ចាត់​ឲ្យ​ខ្ញុំ​ទៅ​បំពេញ​នេះ​បន្ទាន់​ពេក ខ្ញុំ​មិន​បាន​យក​ដាវ ឬ​អាវុធ​ផ្សេង​ទៀត​មក​ជា​មួយ​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទត​និយាយ​ទៅ​អ៊ីមុាំ​អហ៊ី‌ម៉ាឡេក​ថា៖ «នៅ​ទី​នេះ​តើ​លោក​មាន​លំពែង ឬ​ដាវ​ទេ? កិច្ចការ​ដែល​ស្តេច​ចាត់​ឲ្យ​ខ្ញុំ​ទៅ​បំពេញ​នេះ បន្ទាន់​ពេក ខ្ញុំ​មិន​បាន​យក​ដាវ ឬ​អាវុធ​ផ្សេង​ទៀត​មក​ជា​មួយ​ឡើយ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​អ្នក​រត់​សំបុត្រ​ទាំង​នោះ ដែល​ជិះ​សត្វ​យ៉ាង​លឿន ជា​សត្វ​ដែល​ប្រើ​ក្នុង​ក្រសួង​នៃ​ស្តេច គេ​រួស‌រាន់​ចេញ​ទៅ ដោយ​ប្រញាប់‌ប្រញាល់ មាន​ទាំង​បង្គាប់​ស្តេច​បង្ខំ​ផង ហើយ​ព្រះ‌រាជ‌ឱង្ការ​នោះ ក៏​បាន​ផ្សាយ​ចេញ​ទៅ នៅ​ត្រង់​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង​ដែរ។


កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង


នៅ​ថ្ងៃ​នោះ​ឯង ក៏​មាន​ពួក​អភិបាល​ម្នាក់​របស់​សូល​នៅ​ទី​នោះ ត្រូវ​ឃាត់​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គាត់​នោះ​ឈ្មោះ​ដូអេក ជា​សាសន៍​អេដំម ធ្វើ​ជា​មេ​ដំរួត​លើ​ពួក​គង្វាល​សត្វ​របស់​សូល


សង្ឃ​ឆ្លើយ​ថា មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​សាសន៍​ភីលីស្ទីន ដែល​លោក​បាន​សំឡាប់ នៅ​ក្នុង​ច្រក​ភ្នំ​អេឡា​ប៉ុណ្ណោះ បាន​រុំ​នឹង​សំពត់ ដាក់​នៅ​ខាង​ក្រោយ​អេផូឌ បើ​លោក​ត្រូវ​ការ សូម​យក​ចុះ ដ្បិត​គ្មាន​អ្វី​ទៀត​នៅ​ទី​នេះ​ទេ នោះ​ដាវីឌ​ឆ្លើយ​ថា គ្មាន​ដាវ​ណា​ដូច​ដាវ​នោះ​ទេ ដូច្នេះ សូម​ឲ្យ​មក​ខ្ញុំ​ចុះ។


នោះ​ដាវីឌ​មាន​ប្រសាសន៍​ទៅ​អ័បៀ‌ថើរ​ថា នៅ​ថ្ងៃ​នោះ កាល​ខ្ញុំ​ឃើញ​ដូអេក ជា​សាសន៍​អេដំម នៅ​ទី​នោះ ខ្ញុំ​បាន​ដឹង​ថា វា​នឹង​ទូល​ពិត​ដល់​សូល​ជា​មិន​ខាន ដំណើរ​នេះខ្ញុំ​បាន​នាំ​ឲ្យ​ពួក​គ្រួ​ឪពុក​អ្នក ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ហើយ


នោះ​ដូអេក ជា​សាសន៍​អេដំម ដែល​ឈរ​ជិត​ពួក​មហា‌តលិក​របស់​សូល ក៏​ទូល​ឆ្លើយ​ឡើង​ថា ទូលបង្គំ​បាន​ឃើញ​កូន​អ៊ីសាយ​មក​ឯ​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័ហ៊ី‌ទូប នៅ​ត្រង់​ណូប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម