ឯមីកាលនាងយករូប១ទៅផ្តេកនៅលើគ្រែ ហើយយកខ្នើយរោមពពែដាក់កើយក្បាល ព្រមទាំងដណ្តប់ផួយផង
១ សាំយូអែល 19:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលពួកនោះបានទៅដល់ នោះឃើញមានតែរូបផ្តេកនៅគ្រែ ហើយនឹងខ្នើយរោមពពែ ដាក់កើយក្បាលទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកនោះបានទៅដល់ ឃើញមានតែរូបព្រះផ្តេកនៅលើគ្រែ និងខ្នើយរោមពពែ ដាក់កើយក្បាលទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។ អាល់គីតាប ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។ |
ឯមីកាលនាងយករូប១ទៅផ្តេកនៅលើគ្រែ ហើយយកខ្នើយរោមពពែដាក់កើយក្បាល ព្រមទាំងដណ្តប់ផួយផង
រួចសូលទ្រង់ចាត់គេ ឲ្យទៅមើលដាវីឌដោយប្រាប់ថា ចូរសែងនាំយកវាទាំងដេកនៅលើគ្រែ មកឲ្យអញបានសំឡាប់ចេញ
ដូច្នេះសូលទ្រង់សួរមីកាលថា ម្តេចក៏ឯងបញ្ឆោតអញ ហើយទុកឲ្យសត្រូវអញរួចទៅដូច្នេះ មីកាលទូលឆ្លើយថា គាត់បានកំហែងខ្ញុំម្ចាស់ថា ចូរឲ្យអញទៅ ចង់ឲ្យអញសំឡាប់ឯងឬ។