ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 17:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដង​លំពែង​របស់​វា នោះ​ប្រៀប​ដោយ​ផ្សំ​នៃ​ដំបាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទំងន់​៦០០​ដំឡឹង មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ដង​លំពែង​របស់​គាត់​មាន​រាង​ដូច​ផ្សំ​កី​តម្បាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទម្ងន់​ប្រាំមួយ​រយ​សេកែល មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដង​លំពែង​របស់​គាត់​មាន​រាង​ធំ​ដូច​ផ្សំ​កី‌តម្បាញ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំ‌ពីរ​គីឡូ​ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។

សូមមើលជំពូក

អាល់គីតាប

ដង​លំពែង​របស់​គាត់​មាន​រាង​ធំ​ដូច​ផ្សំ​កី​តម្បាញ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំ​ពីរ​គីឡូ​ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។

សូមមើលជំពូក



១ សាំ‌យូ‌អែល 17:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សំបើម លំពែង​របស់​វា​មាន​ទំងន់​ជា​លង្ហិន​៣០០​ដំឡឹង ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សំឡាប់​ដាវីឌ


ក៏​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន នៅ​ត្រង់​កូប​ម្តង​ទៀត ហើយ​អែល‌ហា‌ណាន ជា​កូន​យ្អារេ-អូរគីម​ពី​បេថ្លេ‌ហិម គាត់​បាន​សំឡាប់​កូលី‌យ៉ាត ក្នុង​ពួក​កាថ​ទៅ ឯ​ដង​លំពែង​របស់​អ្នក​នោះ​មាន​ទំហំ​ប៉ុន​ផ្សំ​ដំបាញ


ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់ ជា​មនុស្ស​ធំ​សំបើម​កំពស់​៥​ហត្ថ សាសន៍​អេស៊ីព្ទ​នោះ​កាន់​លំពែង​១​ប៉ុន​ផ្សំ​ដំបាញ តែ​លោក​ចុះ​ទៅ​ឯ​វា កាន់​តែ​ដំបង​ទេ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​របស់​មនុស្ស​សាសន៍​អេស៊ីព្ទ​នោះ រួច​ចាក់​សំឡាប់​ដោយ​លំពែង​របស់​វា​ទៅ


ក៏​កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​ម្តង​ទៀត នោះ​អែល‌ហា‌ណាន ជា​កូន​យ៉ាអ៊ារ គាត់​សំឡាប់​ឡាមី ជា​ប្អូន​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ​ទៅ ឯ​ដង​លំពែង​របស់​អ្នក​នោះ មាន​ទំហំ​ប៉ុន​ផ្សំ​ដំបាញ


ចំណែក​សាសន៍​ភីលីស្ទីន​នោះ ក៏​ដើរ​ចូល​មក​ឯ​ដាវីឌ មាន​ទាំង​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ផង