ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 17:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​នឹង​អ្នក​ដែល​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជំរាប​សួរ​ដល់​ពួក​បង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​ឲ្យ​អ្នក​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជម្រាប​សួរ​ពួក​បងៗ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដាវីឌ​ប្រគល់​អីវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ‌រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។

សូមមើលជំពូក

អាល់គីតាប

ទត​ប្រគល់​ឥវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ​រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 17:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ឪពុក​ប្រាប់​ថា ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង នឹង​ហ្វូង​សត្វ​សុខ​សប្បាយ​ទេ​ឬ រួច​សឹម​មក​ប្រាប់​ដល់​អញ​វិញ ដូច្នេះ​ឪពុក​ក៏​ចាត់​ឲ្យ​គាត់​ចេញ​ពី​វាល​ច្រក​ហេប្រុន​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម


កាល​គាត់​បាន​ទៅ​ដល់​ហើយ នោះ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​យ៉ូអាប់ ហើយ​ពី​បណ្តា​ទ័ព នឹង​ពី​ការ​សង្គ្រាម​បាន​ជា​យ៉ាង​ណា


ដូច្នេះ​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក៏​ក្រាប​សំពះ​ហើយ​ថើប​លោក រួច​លោក​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល


គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត គេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីក‌ម៉ាស​ហើយ


គេ​ក៏​បែរ​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​កំឡោះ​ជា​ពួក​លេវី​នេះ គឺ​ក្នុង​ផ្ទះ​របស់​មីកា ហើយ​ក៏​សាក‌សួរ​ពី​សេចក្ដី​សុខ​ទុក្ខ


ដូច្នេះ​គេ​បែរ​ចេញ​ទៅ ហើយ​គេ​ឲ្យ​កូន​ក្មេង នឹង​ហ្វូង​សត្វ ហើយ​នឹង​អីវ៉ាន់​ទាំង​ប៉ុន្មាន​ដើរ​ខាង​មុខ


ហើយ​ពួក​អ៊ីស្រាអែល នឹង​ពួក​ភីលីស្ទីន គេ​ដំរៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ


នោះ​ក៏​ចាត់​កំឡោះ​១០​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ណាបាល​នៅ​ត្រង់​កើមែល ហើយ​ជំរាប​សួរ​គាត់​ដោយ​នូវ​ឈ្មោះ​យើង


រួច​ដាវីឌ​ត្រឡប់​មក​ដល់​ពួក​២០០​នាក់ ដែល​ឥត​មាន​កំឡាំង​នឹង​តាម​ទៅ គឺ​ជា​ពួក​អ្នក​ដែល​គេ​បាន​ទុក​នៅ​ត្រង់​ជ្រោះ​បេសោរ​នោះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ទទួល​ដាវីឌ នឹង​ពួកអ្នក​ដែល​នៅ​ជា​មួយ កាល​ដាវីឌ​ចូល​មក​ជិត នោះ​ក៏​សួរ​គេ​ពី​សេចក្ដី​សុខ​ទុក្ខ