Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​ក៏​ចាត់​កំឡោះ​១០​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ណាបាល​នៅ​ត្រង់​កើមែល ហើយ​ជំរាប​សួរ​គាត់​ដោយ​នូវ​ឈ្មោះ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នោះ​ក៏​ចាត់​យុវជន​ដប់​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា៖ «ចូរ​ឡើង​ទៅ​ជួប​ណា‌បាល​នៅ​ត្រង់​កើមែល ហើយ​ជម្រាប​សួរ​គាត់ ដោយ​នូវ​ឈ្មោះ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ដាវីឌ​ចាត់​យុវជន​ដប់​នាក់​ឲ្យ​ទៅ​ជួប​លោក​ណាបាល ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កើមែល ហើយ​សួរ​សុខ​ទុក្ខ​លោក​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជម្រាប​លោក​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ទត​ចាត់​យុវជន​ដប់​នាក់ ឲ្យ​ទៅ​ជួប​លោក​ណាបាល​ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កើ‌មែល ហើយ​សួរ​សុខ​ទុក្ខ​គាត់​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជម្រាប​គាត់​ថា

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ្នក​នោះ​ឆ្លើយ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា ទ្រង់​បាន​ប្រទាន​ទ្រព្យ​មក​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ រួច​អ្នក​នោះ​នាំ​ស៊ីម្មាន​ចេញ​មក​ឯ​គេ


ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​លើ​អ័ម៉ា‌សាយ ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​លោក​ទូល​ថា ឱ​ដាវីឌ​អើយ យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ផង​លោក ឱ​កូន​អ៊ីសាយ​អើយ យើង​ខ្ញុំ​កាន់​ខាង​លោក​ហើយ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចំរើន ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​លោក​ផង ដ្បិត​ព្រះ​នៃ​លោកទ្រង់​ជួយ​ដល់​លោក ដូច្នេះ ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើ​កង​ទាហាន។


ហើយ​នាំ​យក​ទឹក​ដោះ​ខះ​១០​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​វា​ទៅ រួច​ចូរ​មើល​ដែល​បង​ឯង​សុខ​សប្បាយ ឬ​យ៉ាង​ណា ហើយ​នាំ​យក​របស់​អ្វី​១ ជា​គ្រឿង​សំគាល់​ពី​វា មក​វិញ


ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​នឹង​អ្នក​ដែល​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជំរាប​សួរ​ដល់​ពួក​បង


ឯ​ដាវីឌ​នៅ​ទី​រហោ‌ស្ថាន ក៏​ឮ​ថា​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម


ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ថា ជំរាប​សួរ​លោក សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​ពួក​គ្រួ​លោក នឹង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម