មានមនុស្ស២០០នាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយនឹងអាប់សាឡំម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ
១ សាំយូអែល 16:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះអញនឹងបង្ហាញឲ្យឯងដឹងជាត្រូវធ្វើយ៉ាងណា ត្រូវឲ្យឯងចាក់ប្រេងដល់អ្នកណាដែលអញនឹងប្រាប់ឯង ដើម្បីញែកចេញឲ្យអញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះយើងនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវធ្វើយ៉ាងណា អ្នកត្រូវចាក់ប្រេងលើអ្នកណាដែលយើងនឹងប្រាប់ ដើម្បីញែកសម្រាប់យើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជានោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេកអ្នកដែលយើងនឹងចង្អុលប្រាប់»។ អាល់គីតាប ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីធ្វើគូរបាននោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់តែងតាំងអ្នកដែលយើងនឹងចង្អុលប្រាប់»។ |
មានមនុស្ស២០០នាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយនឹងអាប់សាឡំម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ
ហើយត្រូវឲ្យសាដុកដ៏ជាសង្ឃ នឹងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា សូមឲ្យស្តេចសាឡូម៉ូនប្រកបដោយសេចក្ដីចំរើនចុះ
គឺយ៉ាងនោះ ដែលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានមកឯស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយសារសាំយូអែល។
ឯងត្រូវជំនុំនឹងគាត់ ហើយបញ្ចេះពាក្យសំដីឲ្យគាត់បាននិយាយ ឯអញៗនឹងនៅជាមួយនឹងមាត់ឯង ហើយនឹងមាត់គាត់ដែរ ព្រមទាំងបង្រៀនការដែលឯងត្រូវធ្វើផង
នោះគាត់ក៏ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នក ឲ្យដឹងពីការដែលអ្នកត្រូវធ្វើ
ដល់ថ្ងៃស្អែកពេលថ្មើរណេះ អញនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមកឯឯង ត្រូវឲ្យឯងចាក់ប្រេងតាំងអ្នកនោះឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែល ជារាស្ត្រអញចុះ អ្នកនោះនឹងជួយសង្គ្រោះរាស្ត្រអញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដ្បិតអញបានក្រឡេកមើលទៅរាស្ត្រអញ ពីព្រោះសំរែករបស់គេបានឮមកដល់អញហើយ