ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 14:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​បុត្រា​របស់​សូល នោះ​គឺ​យ៉ូណា‌ថាន​១ យីសវី​១ នឹង​ម៉ាលគី-ស៊ូអា​១ ឯ​បុត្រី​ទាំង​២​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ជា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ជា​មីកាល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រី​ឯ​បុត្រា​របស់​ស្ដេច​សូល នោះ​គឺ​យ៉ូណា‌ថាន​មួយ យីសវី​មួយ និង​ម៉ាលគី-ស៊ូអា​មួយ ឯ​បុត្រី​ទាំង​ពីរ​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ថា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ថា​មីកាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុត្រា​របស់​ព្រះ‌បាទ​សូល​មាន​យ៉ូណា‌ថាន យីសវី និង​ម៉ាល់‌គីស៊ូ‌អា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ព្រះ‌បាទ​សូល គឺ​ម្រ៉ាប ជា​បុត្រី​ច្បង និង​មិកាល់ ជា​បុត្រី​ពៅ។

សូមមើលជំពូក

អាល់គីតាប

បុត្រា​របស់​ស្តេច​សូល មាន យ៉ូណា‌ថាន យីសវី និង​ម៉ាល់‌គីស៊ូ‌អា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ស្តេច​សូល គឺ​ម្រ៉ាប​ជា​បុត្រី​ច្បង និង​មិកាល់​ជា​បុត្រី​ពៅ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 14:49
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ភីលីស្ទីន​ក៏​ដេញ​តាម​សូល នឹង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត បាន​ធ្វើ​គុត​យ៉ូណា‌ថាន អ័ប៊ី‌ណាដាប់ នឹង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ


ឯ​នើរ ក៏​បង្កើត​គីស ហើយ​គីស​បង្កើត​សូល ឯ​សូល ក៏​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ នឹង​អែស-បាល


ឯ​នើរ​គាត់​បង្កើត​គីស គីស​បង្កើត​សូលៗ​បង្កើត​យ៉ូណា‌ថាន ហើយ​ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ នឹង​អែស-បាល


បាន​ជា​ដាវីឌ​ក្រោក​ឡើង​ចេញ​ទៅ ព្រម​ទាំង​នាំ​ពួក​កង​របស់​លោក​ទៅ​ផង រួច​សំឡាប់​ពួក​ភីលីស្ទីន​បាន​២០០​នាក់ ហើយ​លោក​នាំ​យក​ស្បែក​ស្រោម​ចុង​ស្វាស​របស់​គេ មក​ថ្វាយ​ស្តេច​គ្រប់​ចំនួន​នោះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​ប្រសា​ស្តេច នោះ​សូល​ទ្រង់​ប្រទាន​នាង​មីកាល ជា​បុត្រី ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ


ដូច្នេះមីកាល​បាន​សំរូត​បញ្ចុះ​ដាវីឌ​តាម​បង្អួច​ទៅ ហើយ​លោក​ក៏​រត់​ចេញ​រួច


ចំណែក​នាង​មីកែល ប្រពន្ធ​របស់​ដាវីឌ នោះ​សូល ជា​បិតា​ទ្រង់ បាន​លើក​ឲ្យ​ទៅ​ប៉ាលធី ជា​កូន​ឡាអ៊ីស ដែល​នៅ​កាលីម​វិញ។


ពួក​ភីលីស្ទីន​ដេញ​តាម​សូល នឹង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត គេ​បាន​សំឡាប់​យ៉ូណា‌ថាន អ័ប៊ី‌ណា‌ដាប់ ហើយ​នឹង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ