ឯធ្នូរបស់យ៉ូណាថាន នោះមិនបានថយចេញពីឈាមនៃមនុស្សរបួស ឬពីខ្លាញ់របស់មនុស្សខ្លាំងពូកែឡើយ ដាវរបស់សូលក៏មិនបានមកវិញទទេដែរ
១ សាំយូអែល 14:48 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ប្រព្រឹត្តដោយក្លាហាន បានទាំងវាយពួកអាម៉ាលេក ហើយជួយដោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកទាំងប៉ុន្មានដែលបំផ្លាញគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ប្រព្រឹត្តដោយក្លាហាន បានទាំងវាយពួកអាម៉ាឡេក ហើយជួយដោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃនៃពួកអ្នកទាំងប៉ុន្មានដែលបំផ្លាញគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលធ្វើសង្គ្រាមដោយទឹកចិត្តអង់អាច ទ្រង់បានវាយប្រហារជនជាតិអាម៉ាឡេក ហើយរំដោះអ៊ីស្រាអែល ឲ្យរួចផុតពីកណ្ដាប់ដៃរបស់សត្រូវ ដែលបានឈ្លានពានស្រុកគេ។ អាល់គីតាប ស្តេចសូលធ្វើសង្គ្រាមដោយទឹកចិត្តអង់អាច បានវាយប្រហារជនជាតិអាម៉ាឡេក ហើយរំដោះអ៊ីស្រអែលឲ្យរួចផុតពីកណ្តាប់ដៃរបស់សត្រូវ ដែលបានឈ្លានពានស្រុកគេ។ |
ឯធ្នូរបស់យ៉ូណាថាន នោះមិនបានថយចេញពីឈាមនៃមនុស្សរបួស ឬពីខ្លាញ់របស់មនុស្សខ្លាំងពូកែឡើយ ដាវរបស់សូលក៏មិនបានមកវិញទទេដែរ
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរកត់រឿងនេះចុះក្នុងសៀវភៅទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតអញនឹងលុបឈ្មោះអាម៉ាលេក ចេញពីក្រោមមេឃនេះ ឲ្យអស់រលីង មិនឲ្យនឹកឃើញទៀតសោះឡើយ
ដូច្នេះកាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានឲ្យឈប់សំរាកខាងឯពួកខ្មាំងសត្រូវនៅជុំវិញ ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យឯងចាប់យកជាមរដកហើយ នោះត្រូវឲ្យលុបសេចក្ដីនឹកចាំចំពោះសាសន៍អាម៉ាលេកពីក្រោមមេឃចេញ កុំឲ្យឯងភ្លេចនឹងធ្វើការនេះឡើយ។
ព្រះយេហូវ៉ាទ្រង់តាំងឲ្យមានពួកចៅហ្វាយ ដែលបានជួយសង្គ្រោះគេ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ