ចោទិយកថា 25:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ដូច្នេះកាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានឲ្យឈប់សំរាកខាងឯពួកខ្មាំងសត្រូវនៅជុំវិញ ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យឯងចាប់យកជាមរដកហើយ នោះត្រូវឲ្យលុបសេចក្ដីនឹកចាំចំពោះសាសន៍អាម៉ាលេកពីក្រោមមេឃចេញ កុំឲ្យឯងភ្លេចនឹងធ្វើការនេះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដូច្នេះ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានឲ្យអ្នកឈប់សម្រាក ពីអស់ទាំងខ្មាំងសត្រូវរបស់អ្នកដែលនៅជុំវិញអ្នក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់ជាមត៌ក នោះត្រូវឲ្យលុបការនឹកចាំរបស់សាសន៍អាម៉ាឡេកចេញពីក្រោមមេឃ។ ចូរកុំភ្លេចឲ្យសោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កម្ចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលព្រះអង្គប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។ សូមមើលជំពូកអាល់គីតាប19 កាលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក កំចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលទ្រង់ប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។ សូមមើលជំពូក |
នោះមិនត្រូវឲ្យខ្មោចគេជាប់នៅលើឈើ រហូតដល់ភ្លឺឡើយ ត្រូវឲ្យកប់ទៅនៅថ្ងៃនោះឯងជាកុំខាន ដ្បិតអ្នកណាដែលត្រូវព្យួរ នោះជាអ្នកដែលត្រូវព្រះដាក់បណ្តាសាហើយ ត្រូវធ្វើយ៉ាងនោះ ដើម្បីកុំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមក ទុកជាមរដក បានត្រូវស្មោកគ្រោកឡើយ។
ដោយហេតុនោះ បានជាពួកកូនចៅអ៊ីស្រាអែល ពុំអាចនឹងឈរនៅមុខពួកខ្មាំងសត្រូវគេបានឡើយ ដែលគេបែរខ្នងនៅមុខពួកខ្មាំងសត្រូវ នោះគឺពីព្រោះគេបានត្រឡប់ទៅជាត្រូវបំផ្លាញដែរ បើឯងរាល់គ្នាមិនបំផ្លាញរបស់ដែលសំរាប់បំផ្លាញពីពួកឯងចេញទេ នោះអញមិននៅជាមួយនឹងឯងរាល់គ្នាទៀតឡើយ