នោះពួកអ៊ីស្រាអែលគេប្រមូលគ្នាពីខែត្រណែបថាលី ខែត្រអេស៊ើរ នឹងស្រុកម៉ាន៉ាសេទាំងមូល មកដេញតាមពួកម៉ាឌាន។
១ សាំយូអែល 14:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកហេព្រើរដែលនៅជាមួយនឹងពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយនឹងគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយនឹងសូល ហើយនឹងយ៉ូណាថានវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកហេព្រើរដែលនៅជាមួយពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយសូល និងយ៉ូណាថានវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រាអែល ដែលនៅជាមួយព្រះបាទសូល និងសម្ដេចយ៉ូណាថាន។ អាល់គីតាប មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រអែល ដែលនៅជាមួយស្តេចសូល និងសម្តេចយ៉ូណាថាន។ |
នោះពួកអ៊ីស្រាអែលគេប្រមូលគ្នាពីខែត្រណែបថាលី ខែត្រអេស៊ើរ នឹងស្រុកម៉ាន៉ាសេទាំងមូល មកដេញតាមពួកម៉ាឌាន។
តែពួកមេភីលីស្ទីនគេខឹងនឹងទ្រង់ រួចទូលថា ចូរឲ្យមនុស្សនេះទៅវិញទៅ ដើម្បីឲ្យត្រឡប់ទៅឯកន្លែងដែលទ្រង់បានដំរូវឲ្យនៅនោះ កុំឲ្យចុះទៅឯចំបាំងជាមួយនឹងយើងឡើយ ក្រែងលោកំពុងតែច្បាំង នោះវាត្រឡប់ជាទាស់នឹងយើងវិញ ដ្បិតវានឹងបានជាមេត្រីនឹងចៅហ្វាយវាយ៉ាងណាបាន បើមិនមែនដោយសារយកក្បាលនៃមនុស្សទាំងនេះទេ
ឱពួកភីលីស្ទីនអើយ ចូរខំប្រឹងឡើង ហើយសំរេចខ្លួនឲ្យពេញជាមនុស្សចុះ ដើម្បីកុំឲ្យយើងត្រូវធ្លាក់ទៅជាបាវបំរើនៃពួកហេព្រើរ ដូចជាគេបានធ្វើជាបាវបំរើដល់យើងនោះឡើយ ចូរសំរេចខ្លួនឲ្យពេញជាមនុស្ស ហើយតដៃនឹងគេចុះ