ពីព្រោះដោយពឹងទ្រង់ នោះទូលបង្គំនឹងរត់ចូលទៅ តនឹងកងទ័ព ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំនឹងលោត រំលងកំផែងបាន
១ សាំយូអែល 14:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ ឯពួកនោះក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សំឡាប់គេជាក្រោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ។ ពួកភីលីស្ទីនក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សម្លាប់គេជាក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចក៏វារឡើងតាមក្រោយដែរ។ សម្ដេចយ៉ូណាថានវាយផ្ដួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធក៏សម្លាប់ពួកគេតាមក្រោយ។ អាល់គីតាប សម្តេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេចក៏វារឡើងតាមក្រោយដែរ។ សម្តេចយ៉ូណាថានវាយផ្តួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធ ក៏សម្លាប់ពួកគេតាមក្រោយ។ |
ពីព្រោះដោយពឹងទ្រង់ នោះទូលបង្គំនឹងរត់ចូលទៅ តនឹងកងទ័ព ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំនឹងលោត រំលងកំផែងបាន
ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន
ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យពួកខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងឯង ត្រូវចុះចាញ់នៅមុខឯង គេនឹងចេញមកទាស់នឹងឯងតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខឯងចេញ
ធ្វើដូចម្តេចឲ្យមនុស្សតែម្នាក់ដេញដល់១ពាន់នាក់ ឬ២នាក់ ធ្វើឲ្យ១ម៉ឺននាក់រត់ទៅបាន លើកតែព្រះដ៏ជាថ្មដារបស់ពួកនោះបានលក់គេ ឬព្រះយេហូវ៉ាបានប្រគល់គេទៅប៉ុណ្ណោះ
បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទាំងកំចាត់ពលទ័ពសាសន៍ដទៃផង
ពួកឯងរាល់គ្នាតែ១នាក់បានដេញតាម១ពាន់នាក់ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលច្បាំងជំនួសឯង ដូចជាទ្រង់បានមានបន្ទូលនឹងឯងហើយ
ដូច្នេះ លោកហៅមនុស្សកំឡោះដែលកាន់គ្រឿងសស្ត្រាវុធរបស់លោក មកជាប្រញាប់ប្រាប់ថា ចូរឯងហូតដាវមកសំឡាប់អញទៅ ដើម្បីកុំឲ្យមានពាក្យដំនៀលថា មានស្រីបានសំឡាប់អញនោះឡើយ ដូច្នេះ មនុស្សកំឡោះនោះក៏ចាក់ទំលុះលោកសំឡាប់ចោលទៅ
គេក៏និយាយទៅយ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឡើងមកឯយើងចុះ យើងនឹងបង្ហាញឲ្យឯងដឹង នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឯងឡើងមកតាមក្រោយអញមក ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់គេ មកក្នុងកណ្តាប់ដៃនៃអ៊ីស្រាអែលហើយ
រីឯក្នុងកាលដែលយ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសំឡាប់គេជាមុនដំបូង នោះបានស្លាប់អស់ប្រហែលជា២០នាក់ នៅលើដីចំនួន១ងារ