ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 12:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែគេ​បាន​ភ្លេច​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​វិញ រួច​ទ្រង់​បាន​លក់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស៊ីសេរ៉ា ជា​មេ‌ទ័ព នៃ​ក្រុង​ហាសោរ ហើយ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន នឹង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​សាសន៍​ម៉ូអាប់ ដែល​បាន​មក​ច្បាំង​នឹង​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គេ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​ចោល ព្រះ‌អង្គ​បាន​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​ក្រុង​ហា‌សោរ ហើយ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន និង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​សាសន៍​ម៉ូអាប់ ដែល​បាន​មក​ច្បាំង​នឹង​គេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ពួក​គេ​បាន​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​នៅ​ក្រុង​ហា‌សោរ ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ជន‌ជាតិ​ម៉ូអាប់ ដែល​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​គេ ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ពួក​គេ​បាន​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ទ្រង់​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​នៅ​ក្រុង​ហា‌សោរ ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន និង​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ជន‌ជាតិ​ម៉ូអាប់ ដែល​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​គេ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 12:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​ដូច​នៅ​គ្រា​ដែល​អញ​បាន​តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​ប្រោស​ឲ្យ​ឯង​បាន​សំរាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ (យ៉ាង​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង)


គេ​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំបើម​នៅ​ស្រុក​អេស៊ីព្ទ


តែ​គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ


តើ​ស្រី​ក្រមុំ​នឹង​ភ្លេច​គ្រឿង​ប្រដាប់​របស់​ខ្លួន​បាន​ឬ តើ​ប្រពន្ធ​ថ្មោង‌ថ្មី​នឹង​ភ្លេច​គ្រឿង​តែង​ខ្លួន​សំរាប់​រៀប‌ការ​បាន​ឬ​អី ប៉ុន្តែរាស្ត្រ​របស់​អញ​បាន​ភ្លេច​អញ​ជា​យូរ​ថ្ងៃ​វិញ នឹង​រាប់​មិន​បាន​ឡើយ


ឯ​ព្រះ​ដ៏​ជា​ថ្មដា​ដែល​ទ្រង់​បង្កើត​ឯង នោះ​ឯង​ឥត​រវល់​វិញ គឺ​បាន​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ជីវិត​ឯង​មក។


ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​តែ​ម្នាក់​ដេញ​ដល់​១​ពាន់​នាក់ ឬ​២​នាក់ ធ្វើ​ឲ្យ​១​ម៉ឺន​នាក់​រត់​ទៅ​បាន លើក​តែ​ព្រះ​ដ៏​ជា​ថ្មដា​របស់​ពួក​នោះ​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​ទៅ​ប៉ុណ្ណោះ


នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន នឹង​ពួក​កូន​ចៅ​អាំម៉ូន


លំដាប់​នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​អស់​រវាង​៤០​ឆ្នាំ។


ដូច្នេះ​ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ


លុះ​ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចំរើន​កំឡាំង​ដល់​អេក្លុន ជា​ស្តេច​ស្រុក​ម៉ូអាប់​ឲ្យ​ទាស់​នឹង​អ៊ីស្រាអែល ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់


ក្រោយ​ពី​លោក​មក មាន​ឈ្មោះ​សាំកើរ ជា​កូន​អ័ណាត ដែល​យក​ជន្លួញ​គោ​វាយ​សំឡាប់​ពួក​ភីលីស្ទីន​អស់​៦០០​នាក់ អ្នក​នោះ​ក៏​ជួយ​សង្គ្រោះ​អ៊ីស្រាអែល​ដែរ។


ទ្រង់​ក៏​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ‌រាជ្យ​នៅ​ហាសោរ ស្តេច​នោះ​មាន​មេ‌ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​នៅ​ហារ៉ូ‌សែត-កូយីម


ប៉ុន្តែបើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ទេ គឺ​ទាស់​ទទឹង​នឹង​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​វិញ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​បាន​ទាស់​នឹង​អ្នក​រាល់​គ្នា ដូច​ជា​បាន​ទាស់​នឹង​ពួក​ឰយុកោ​នៃ​អ្នក​រាល់​គ្នា​ដែរ