អញនឹងចុះមកនិយាយនឹងឯង ហើយនឹងចែកព្រះវិញ្ញាណដែលសណ្ឋិតលើឯងទៅដាក់លើគេផង នោះគេនឹងជួយផ្ទុកនូវបន្ទុកបណ្តាជននេះជាមួយនឹងឯង ដើម្បីកុំឲ្យឯងត្រូវផ្ទុកតែម្នាក់ឯងឡើយ
១ សាំយូអែល 10:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងមកសណ្ឋិតលើអ្នក បណ្តាលជាខ្លាំង អ្នកនឹងទាយជាមួយនឹងគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើអ្នក បណ្ដាលជាខ្លាំង អ្នកនឹងថ្លែងទំនាយជាមួយគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងមកសណ្ឋិតលើលោក លោកក៏ស្លុងស្មារតីស្រែកច្រៀង និងរាំជាមួយអ្នកទាំងនោះដែរ ហើយលោកនឹងប្រែក្លាយទៅជាបុគ្គលមួយរូបខុសពីមុន។ អាល់គីតាប រសរបស់អុលឡោះតាអាឡានឹងមកសណ្ឋិតលើអ្នក អ្នកក៏ថ្លែងបន្ទូលរបស់អុលឡោះជាមួយអ្នកទាំងនោះដែរ ហើយអ្នកនឹងប្រែក្លាយទៅជាបុគ្គលម្នាក់ខុសពីមុន។ |
អញនឹងចុះមកនិយាយនឹងឯង ហើយនឹងចែកព្រះវិញ្ញាណដែលសណ្ឋិតលើឯងទៅដាក់លើគេផង នោះគេនឹងជួយផ្ទុកនូវបន្ទុកបណ្តាជននេះជាមួយនឹងឯង ដើម្បីកុំឲ្យឯងត្រូវផ្ទុកតែម្នាក់ឯងឡើយ
នោះព្រះយេហូវ៉ាទ្រង់យាងចុះមកក្នុងពពក មានបន្ទូលនឹងលោក រួចក៏ចែកព្រះវិញ្ញាណ ដែលសណ្ឋិតលើលោកទៅដាក់លើពួកចាស់ទុំទាំង៧០នាក់នោះផង កាលព្រះវិញ្ញាណបានសណ្ឋិតលើគេហើយ នោះស្រាប់តែគេទាយទំនាយម្តង តែមិនបានទាយតទៅមុខទៀតទេ។
រីឯមានពួកគេ២នាក់ រារង់នៅឯទីដំឡើងត្រសាល ១ឈ្មោះអែលដាត ១ទៀតឈ្មោះមីដាត ជាពួកអ្នកដែលចុះឈ្មោះរួចហើយ តែមិនបានចេញទៅឯរោងឧបោសថទេ ព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ ហើយគេទាយនៅក្នុងទីដំឡើងត្រសាល
តែម៉ូសេឆ្លើយថា តើឯងច្រណែនជំនួសអញឬអី អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ាចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់លើគេគ្រប់គ្នាចុះ
នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី
ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ហើយគាត់ចាប់ហែកសិង្ហនោះ ដូចជាគេហែកកូនពពែ តែគាត់គ្មានអ្វីនៅដៃសោះ រឿងនោះគាត់មិនបានប្រាប់ដល់ឪពុកម្តាយទេ
គ្រាដល់លេហ៊ីហើយ កាលពួកភីលីស្ទីនបានឃើញគាត់ នោះក៏នាំគ្នាស្រែកឡើង រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់សណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ឯខ្សែដែលគេចងដៃគាត់ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើងវិញ របេះជ្រុះពីដៃគាត់ចេញអស់
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកសាសន៍អ៊ីស្រាអែល លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម មកក្នុងកណ្តាប់ដៃនៃលោក នោះលោកមានកំឡាំងនឹងឈ្នះស្តេចគូសាន-រីសាថែមទៅ
កាលគេទៅដល់ភ្នំហើយ នោះមើល មានពួកហោរាមកជួបនឹងគាត់ ហើយព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើគាត់បណ្តាលឡើងជាខ្លាំង រួចគាត់ទាយនៅកណ្តាលពួកនោះ
ដូច្នេះក៏កើតមកយ៉ាងនោះមែន កាលសូលបានបែរចេញពីសាំយូអែលទៅ នោះព្រះទ្រង់បំផ្លាស់បំប្រែចិត្តគាត់ ហើយទីសំគាល់ទាំងនោះ ក៏កើតមកនៅថ្ងៃនោះឯង
កាលលោកបានឮហើយ នោះព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើលោក បណ្តាលឡើងជាខ្លាំង ហើយសេចក្ដីកំហឹងរបស់លោកក៏ឆួលឆេះឡើង
សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ ស្រេចហើយសាំយូអែលលោកក្រោកឡើងទៅឯរ៉ាម៉ាវិញ។
នោះសូលទ្រង់ក៏ចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ នឹងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះ ទ្រង់ក៏មកសណ្ឋិតលើពួកអ្នក ដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ទាយដែរ