Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​លើ​លោក ហើយ​លោក​បាន​ធ្វើ​ជា​ចៅហ្វាយ​លើ​ពួក​សាសន៍​អ៊ីស្រាអែល លោក​ក៏​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម មក​ក្នុង​កណ្តាប់​ដៃ​នៃ​លោក នោះ​លោក​មាន​កំឡាំង​នឹង​ឈ្នះ​ស្តេច​គូសាន-រីសា‌ថែម​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​លើ​លោក ហើយ​លោក​បាន​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ពួក​អ៊ីស្រា‌អែល។ លោក​ក៏​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​មេសូ‌ប៉ូតាមា មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ លោក​មាន​កម្លាំង​ឈ្នះ​លើ​ស្តេច​គូសាន-រីសា‌ថែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​លោក​អូធ្នាល លោក​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក​មាន​ជ័យ‌ជម្នះ ដោយ​ប្រគល់​ព្រះ‌បាទ​គូសាន-រីសា‌ថែម ជា​ស្ដេច​ស្រុក​អើ‌រ៉ាម-ណាហា‌រេម មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 រស​នៃអុលឡោះ‌តាអាឡា​សណ្ឋិត​លើ​លោក​អូធ្នាល គាត់​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រ‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​មាន​ជ័យ​ជំនះ ដោយ​ប្រគល់​ស្តេច​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ណាហា‌រេម មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​លើ​អ័ម៉ា‌សាយ ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​លោក​ទូល​ថា ឱ​ដាវីឌ​អើយ យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ផង​លោក ឱ​កូន​អ៊ីសាយ​អើយ យើង​ខ្ញុំ​កាន់​ខាង​លោក​ហើយ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចំរើន ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​លោក​ផង ដ្បិត​ព្រះ​នៃ​លោកទ្រង់​ជួយ​ដល់​លោក ដូច្នេះ ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើ​កង​ទាហាន។


គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​អ័សារា ជា​កូន​អូដេឌ


គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាការី ដែល​ជា​កូន​បេនណាយ៉ាៗ​ជា​កូន​យីអែលៗ​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្តាល​ពួក​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក


សូម​កុំ​ចោល​ទូលបង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូលបង្គំ​ឡើយ


អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​លើ​ឯង​ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​ក្នុង​ពពក មាន​បន្ទូល​នឹង​លោក រួច​ក៏​ចែក​ព្រះ‌វិញ្ញាណ ដែល​សណ្ឋិត​លើ​លោក​ទៅ​ដាក់​លើ​ពួក​ចាស់‌ទុំ​ទាំង​៧០​នាក់​នោះ​ផង កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​គេ​ហើយ នោះ​ស្រាប់​តែ​គេ​ទាយ​ទំនាយ​ម្តង តែ​មិន​បាន​ទាយ​ត​ទៅ​មុខ​ទៀត​ទេ។


តែ​ម៉ូសេ​ឆ្លើយ​ថា តើ​ឯង​ច្រណែន​ជំនួស​អញ​ឬ​អី អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំង‌ឡាយ​របស់​ព្រះ‌យេហូវ៉ា​ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ទ្រង់​លើ​គេ​គ្រប់​គ្នា​ចុះ


ក៏​ងើប​ភ្នែក​ឡើង​ឃើញ​សាសន៍​អ៊ីស្រាអែល នៅ​ក្នុង​ត្រសាល តាម​ពូជ​អំបូរ​គេ​រៀង​ខ្លួន នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​គាត់


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​យក​យ៉ូស្វេ​កូន​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​លោក


ដ្បិត​ឯ​ពួក​អ្នក​ដែល​បាន​ភ្លឺ​ម្តង ទាំង​ភ្លក់​អំណោយ​ទាន​នៃ​ស្ថាន‌សួគ៌ ក៏​បាន​ចំណែក​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ


ខណៈ​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មក​សណ្ឋិត​លើ​យែបថា រួច​លោក​ដើរ​កាត់​ស្រុក​កាឡាត នឹង​ស្រុក​ម៉ាន៉ាសេ ទៅ​តាម​មីសប៉ា-កាឡាត ហើយ​ពី​ទី​នោះ​ក៏​ដំរង់​ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន


ដូច្នេះ យែបថា​ក៏​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​លោក


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចាប់​តាំង​បណ្តាល​គាត់ នៅ​ត្រង់​ម៉ាហានេ-ដាន់ ដែល​នៅ​កណ្តាល​សូរ៉ាស់ ហើយ​នឹង​អែស‌ថោល។


រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​គាត់​ចុះ​ទៅ​ឯ​អាស‌កា‌ឡូន​សំឡាប់​មនុស្ស​៣០​នាក់ យក​អាវ​ខោ​របស់​គេ រួច​ចែក​សំលៀក‌បំពាក់​នោះ​ដល់​ពួក​អ្នក ដែល​បាន​ស្រាយ​ប្រស្នា សាំសុន​មាន​សេចក្ដី​កំហឹង​ក្តៅ​ឡើង ហើយ​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​ឪពុក​វិញ


ខណៈ​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​គាត់​ចាប់​ហែក​សិង្ហ​នោះ ដូច​ជា​គេ​ហែក​កូន​ពពែ តែ​គាត់​គ្មាន​អ្វី​នៅ​ដៃ​សោះ រឿង​នោះ​គាត់​មិន​បាន​ប្រាប់​ដល់​ឪពុក​ម្តាយ​ទេ


គ្រា​ដល់​លេហ៊ី​ហើយ កាល​ពួក​ភីលីស្ទីន​បាន​ឃើញ​គាត់ នោះ​ក៏​នាំ​គ្នា​ស្រែក​ឡើង រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ឯ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់​ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង​វិញ របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់


ដូច្នេះ ស្រុក​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​៤០​ឆ្នាំ រួច​មក​អូធ្នាល​ជា​កូន​កេណាស​បាន​ស្លាប់​ទៅ។


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​សាសន៍​អ៊ីស្រាអែល ទ្រង់​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​នៅ​ជា​ចំណុះ​ស្តេច​គូសាន-រីសា‌ថែម​នោះ​អស់​៨​ឆ្នាំ


នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​អ័បៀ‌ស៊ើរ​ក៏​មូល​គ្នា​មក​តាម​លោក


កាល​គេ​ទៅ​ដល់​ភ្នំ​ហើយ នោះ​មើល មាន​ពួក​ហោរា​មក​ជួប​នឹង​គាត់ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​គាត់​បណ្តាល​ឡើង​ជា​ខ្លាំង រួច​គាត់​ទាយ​នៅ​កណ្តាល​ពួក​នោះ


នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​សណ្ឋិត​លើ​អ្នក បណ្តាល​ជា​ខ្លាំង អ្នក​នឹង​ទាយ​ជា​មួយ​នឹង​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ


កាល​លោក​បាន​ឮ​ហើយ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​លោក បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​របស់​លោក​ក៏​ឆួល‌ឆេះ​ឡើង


សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្តាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ ស្រេច​ហើយ​សាំយូ‌អែល​លោក​ក្រោក​ឡើង​ទៅ​ឯ​រ៉ាម៉ា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម