រីឯនៅទីនោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី ពូជបេនយ៉ាមីន វាក៏ផ្លុំត្រែឡើង ពោលថា យើងរាល់គ្នាគ្មានចំណែកខាងដាវីឌ ក៏គ្មានមរដកខាងកូនអ៊ីសាយទេ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅឯទីលំនៅយើងគ្រប់គ្នាទៅ
១ សាំយូអែល 10:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានពួកពាលអនាថាខ្លះនិយាយថា ធ្វើដូចម្តេចឲ្យអ្នកនោះជួយសង្គ្រោះយើងបាន គេក៏មើលងាយដល់លោក ហើយមិនបានយកភស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមានពួកពាលអនាថាខ្លះនិយាយថា៖ «ធ្វើដូចម្តេចឲ្យអ្នកនោះសង្គ្រោះយើងបាន?» គេក៏មើលងាយដល់លោក ហើយមិនបានយកភ័ស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។ [គ្រានោះ ណាហាសជាស្ដេចសាសន៍អាំម៉ូនបានសង្កត់សង្កិនពួកកាដ និងពួករូបេន ដែលរស់នៅខាងកើតទន្លេយ័រដាន់យ៉ាងជូរចត់។ ស្ដេចរកខ្វេះភ្នែកស្ដាំរបស់ពួកអ៊ីស្រាអែលគ្រប់គ្នាដែលរស់នៅទីនោះ ហើយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកសង្គ្រោះពួកគេឡើយ តែក្នុងចំណោមពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅខាងកើតទន្លេយ័រដាន់ គ្មានអ្នកណាម្នាក់ត្រូវបានណាហាស ជាស្ដេចសាសន៍អាំម៉ូនខ្វេះភ្នែកស្ដាំឡើយ។ មានមនុស្សប្រាំពីរពាន់នាក់ ដែលបានរត់ចេញពីពួកសាសន៍អាំម៉ូន ហើយចូលទៅតាំងទីលំនៅនៅក្រុងយ៉ាបេស-កាឡាត] ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយព្រះបាទសូល ហើយមិនបាននាំយកតង្វាយអ្វីមកថ្វាយស្ដេចទេ តែស្ដេចមិនរវីរវល់នឹងគេឡើយ។ អាល់គីតាប ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយស្តេចសូល ហើយមិនបាននាំយកអ្វីមកឲ្យស្តេចទេ តែស្តេចមិនរវីរវល់នឹងគេឡើយ។ |
រីឯនៅទីនោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី ពូជបេនយ៉ាមីន វាក៏ផ្លុំត្រែឡើង ពោលថា យើងរាល់គ្នាគ្មានចំណែកខាងដាវីឌ ក៏គ្មានមរដកខាងកូនអ៊ីសាយទេ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅឯទីលំនៅយើងគ្រប់គ្នាទៅ
ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចដំរូវឲ្យត្រូវសំឡាប់២ជួរ ហើយទុកពេញ១ជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់បានត្រឡប់ជាបាវបំរើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
គ្រប់គ្នាក៏នាំយកដង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ នឹងលាកាត់ តាមកំណត់រាល់តែឆ្នាំ
ចំណែកសាឡូម៉ូនទ្រង់សោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំស្រុកអេស៊ីព្ទទៀត នគរទាំងនោះ ក៏នាំយកសួយអាករមកថ្វាយសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម
រីឯហ៊ីរ៉ាម ជាស្តេចស្រុកទីរ៉ុស ទ្រង់ចាត់ពួកមហាតលិកឲ្យមកគាល់សាឡូម៉ូន ដោយឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើង ជាស្ដេចជំនួសបិតាទ្រង់ ពីព្រោះហ៊ីរ៉ាមទ្រង់បានស្រឡាញ់ដាវីឌ តាំងតែពីដើមមក
ហើយមានមនុស្សជាអសារឥតការ នឹងមនុស្សចោលម្សៀត បានរួមគ្នាជាមួយនឹងវា ចំរើនកំឡាំងឡើងទាស់នឹងរេហូបោម ជាបុត្រាសាឡូម៉ូន ក្នុងកាលដែលរេហូបោមនៅខ្ចីគំនិត ហើយចិត្តទន់ មិនអាចទប់នឹងគេបានឡើយ
ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់តាំងរាជ្យ ឲ្យមាំមួនក្នុងអំណាចយ៉ូសាផាត ហើយពួកយូដាទាំងអស់គ្នាក៏នាំយកគ្រឿងបណ្តាការមកថ្វាយស្តេច ទ្រង់មានព្រះរាជទ្រព្យ នឹងកិត្តិយសជាបរិបូរ
ពួកក្សត្រនៃស្រុកតើស៊ីស នឹងកោះទាំងប៉ុន្មាន នឹងថ្វាយសួយអាករ ពួកក្សត្រនៃស្រុកសេបា នឹងស្រុកសាបា នឹងថ្វាយគ្រឿងបណ្ណាការដែរ
១ទៀតកុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយ ក្រែងឯងឮបាវបំរើជេរដល់ឯង
ប៉ុន្តែ គេនៅតែស្ងៀម ឥតឆ្លើយដល់លោក សូម្បីតែ១ម៉ាត់ផង ដ្បិតស្តេចទ្រង់បានហាមថា កុំឲ្យឆ្លើយនឹងគេឡើយ
ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ
ឯលោកម៉ូសេនេះ ដែលគេមិនព្រមទទួល ដោយថា «តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រម»ដូច្នេះ គឺលោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាចៅហ្វាយ ហើយជាអ្នកជួយឲ្យរួច ដោយសារព្រះហស្តនៃទេវតា ដែលលេចមកឲ្យលោកឃើញ ក្នុងគុម្ពបន្លានោះ
មានមនុស្សទមិលល្មើសខ្លះ បានចេញពីពួកឯង ទៅនាំប្រទាញពួកអ្នកក្រុងនោះ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯងរាល់គ្នាមិនបានស្គាល់សោះ
ស្រេចហើយ បណ្តាជនគេជំរាបដល់សាំយូអែលថា អ្នកណាដែលថា តើត្រូវឲ្យសូលសោយរាជ្យលើយើងឬអី ចូរនាំអ្នកទាំងនោះមក ឲ្យយើងសំឡាប់ចោលចេញ
តែសូលប្រកែកថា នៅថ្ងៃនេះមិនត្រូវឲ្យសំឡាប់អ្នកណាទេ ដ្បិតថ្ងៃនេះព្រះយេហូវ៉ាបានប្រោសឲ្យមានសេចក្ដីសង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល។
អ៊ីសាយក៏យកលា១ផ្ទុកដោយនំបុ័ង ថង់ស្បែកពេញដោយស្រាទំពាំងបាយជូរ នឹងកូនពពែ១ ផ្ញើទៅជាមួយនឹងដាវីឌជាកូន ថ្វាយដល់សូល
ដូច្នេះ សូមជំរាបជូនលោកស្រីជ្រាប សូមពិចារណាចុះ តើត្រូវធ្វើដូចម្តេច ដ្បិតមុខជាគេបានសំរេចនឹងធ្វើអាក្រក់ដល់ចៅហ្វាយយើងខ្ញុំ នឹងពួកគ្រួលោកទាំងអស់គ្នាហើយ ពីព្រោះលោកប្រុសជាមនុស្សកំណាចណាស់ ឥតមានអ្នកណានិយាយនឹងលោកបានទេ។