រួចម្នាក់ដែលនៅទីនោះក៏ឆ្លើយឡើងថា តើពួកហោរាមានអ្នកណាជាឪពុក សេចក្ដីនោះក៏ត្រឡប់ទៅជាពាក្យទំនឹមទំនៀមថា តើសូលជាពួកហោរាដែរឬអី
១ សាំយូអែល 10:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់ឈប់ទាយហើយ នោះក៏ឡើងទៅឯទីខ្ពស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគាត់ឈប់ថ្លែងទំនាយហើយ គាត់ក៏ឡើងទៅឯទីខ្ពស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកសូលដឹងស្មារតីឡើងវិញ លោកអញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។ អាល់គីតាប កាលលោកសូលឈប់ថ្លែងបន្ទូលរបស់អុលឡោះ គាត់អញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។ |
រួចម្នាក់ដែលនៅទីនោះក៏ឆ្លើយឡើងថា តើពួកហោរាមានអ្នកណាជាឪពុក សេចក្ដីនោះក៏ត្រឡប់ទៅជាពាក្យទំនឹមទំនៀមថា តើសូលជាពួកហោរាដែរឬអី
ឯមារបស់សូលក៏សួរដល់គាត់ នឹងអ្នកបំរើថា តើឯងបានទៅឯណា គាត់ឆ្លើយថា បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅឯលោកសាំយូអែល