Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 10:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​ម្នាក់​ដែល​នៅ​ទី​នោះ​ក៏​ឆ្លើយ​ឡើង​ថា តើ​ពួក​ហោរា​មាន​អ្នក​ណា​ជា​ឪពុក សេចក្ដី​នោះ​ក៏​ត្រឡប់​ទៅ​ជា​ពាក្យ​ទំនឹម‌ទំនៀម​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 រួច​ម្នាក់​ដែល​នៅ​ទី​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «តើ​ពួក​ហោរា​មាន​អ្នក​ណា​ជា​ឪពុក?»។ សេចក្ដី​នោះ​ក៏​ត្រឡប់​ទៅ​ជា​ពាក្យ​ទំនឹម‌ទំនៀម​ថា «តើ​លោក​សូល​ជា​ពួក​ហោរា​ដែរ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មាន​អ្នក​ស្រុក​ម្នាក់​ពោល​ឡើង​ថា៖ «តើ​គ្រូ​បាធ្យាយ របស់​ពួក​នេះ​នៅ​ឯ​ណា?»។ ហេតុ​នេះ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា «សូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មាន​អ្នក​ស្រុក​ម្នាក់​ពោល​ឡើង​ថា៖ «តើ​នរណា​ជា​ឪពុក​របស់​ពួក​នេះ?»។ ហេតុ​នេះ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា «សូល​ចូល​ក្រុម​ណាពី​ដែរ​តើ!»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 10:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ


នៅ​ក្នុង​គម្ពីរ​ពួក​ហោរា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា» ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ព្រះវរ‌បិតា ហើយ​បាន​រៀន​ពី​ទ្រង់ នោះ​ក៏​មក​ឯ​ខ្ញុំ


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ


គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរ‌បិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែ‌ប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ


កាល​គាត់​ឈប់​ទាយ​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់។


ទ្រង់​ក៏​យាង​ទៅ​ឯ​ណា‌យ៉ូត​ស្រុក​រ៉ាម៉ា​នោះ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​យាង​ទៅ​ទាំង​ទាយ​បណ្តើរ​រហូត​ដល់​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា


ទ្រង់​ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ក៏​ទាយ​នៅ​មុខ​សាំយូ‌អែល រួច​ដេក​អាក្រាត​នៅ​ដី​ពេញ​១​ថ្ងៃ​១​យប់​នោះ ហេតុ​នោះ​បាន​ជា​គេ​សួរ​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម