១ របាក្សត្រ 9:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនសេរ៉ាស នោះមានយេអួល នឹងពួកបងប្អូនគាត់ រួមទាំងអស់មាន៦៩០នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនសេរ៉ាស នោះមានយេអួល និងពួកបងប្អូនគាត់ ទាំងអស់មានប្រាំមួយរយកៅសិបនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំបូរសេរ៉ាសមានលោកយេអួល និងបងប្អូនរបស់គាត់។ សរុបទាំងអស់មាន ៦៩០នាក់។ អាល់គីតាប ក្នុងអំបូរសេរ៉ាសមានលោកយេអួល និងបងប្អូនរបស់គាត់។ សរុបទាំងអស់មាន៦៩០ នាក់។ |
ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស នឹងសេរ៉ាស តែអ៊ើរនឹងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល
តាម៉ារជាកូនប្រសាស្រីយូដា ក៏បង្កើតពេរេស នឹងសេរ៉ាសឲ្យគាត់ដែរ ដូច្នេះ កូនរបស់យូដាទាំងអស់មាន៥នាក់។
ពួកកូនចៅយូដាតាមគ្រួគេ គឺសេឡា១ ជាអ្នកដែលបង្កើតគ្រួសេឡា ពេរេស១ ជាអ្នកដែលបង្កើតគ្រួពេរេស សេរ៉ាស១ ជាអ្នកដែលបង្កើតគ្រួសេរ៉ាស