ដ្បិតពួកលេវីទាំង៤នាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងារគេ ហើយក៏ត្រួតលើបន្ទប់ នឹងលើរបស់ថ្លៃវិសេសក្នុងព្រះវិហារនៃព្រះ
១ របាក្សត្រ 9:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមានទីអាស្រ័យនៅជុំវិញព្រះវិហារនៃព្រះ ដ្បិតការងារបើកទ្វាររាល់ព្រឹក នោះស្រេចនៅលើគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមានទីអាស្រ័យនៅជុំវិញព្រះដំណាក់របស់ព្រះ ដ្បិតការងារបើកទ្វាររាល់ព្រឹក នោះស្រេចនៅលើគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលយប់ ពួកគេស្នាក់នៅជុំវិញព្រះដំណាក់របស់ព្រះជាម្ចាស់ ដ្បិតពួកគេមានភារកិច្ចយាមព្រះដំណាក់ និងបើកទ្វាររៀងរាល់ព្រឹក។ អាល់គីតាប ពេលយប់ ពួកគេស្នាក់នៅជុំវិញដំណាក់របស់អុលឡោះដ្បិតពួកគេមានភារកិច្ចយាមដំណាក់ និងបើកទ្វាររៀងរាល់ព្រឹក។ |
ដ្បិតពួកលេវីទាំង៤នាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងារគេ ហើយក៏ត្រួតលើបន្ទប់ នឹងលើរបស់ថ្លៃវិសេសក្នុងព្រះវិហារនៃព្រះ
មានពួកគេខ្លះ ជាអ្នកថែរក្សាភាជនៈ ដែលសំរាប់ការងារ ដ្បិតកាលណាគេយកគ្រឿងទាំងនោះចេញចូល នោះក៏ត្រូវរាប់គ្រប់វេលា
នែ អស់អ្នកបំរើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងដំណាក់ទ្រង់ នៅពេលយប់អើយ ចូរថ្វាយពរដល់ព្រះយេហូវ៉ាចុះ
ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលាអ្នកសំណប់របស់ព្រះ ដែលនៅផ្ទាប់នឹងបន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ
ឱបើសិនជាមានអ្នកណាមួយ ក្នុងពួកឯងរាល់គ្នានឹងបិទទ្វារទៅអេះ ដើម្បីមិនឲ្យបង្កាត់ភ្លើង នៅលើអាសនារបស់អញ ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អញមិនចូលចិត្តនឹងឯងរាល់គ្នាទេ ក៏មិនព្រមទទួលដង្វាយណាពីដៃឯងរាល់គ្នាដែរ
ស្រេចហើយ សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា តែខ្លាចមិនហ៊ានជំរាបពីការជាក់ស្តែងនោះ ដល់អេលីទេ