១ របាក្សត្រ 8:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះសុទ្ធតែជាពួកអ្នក ដែលជាកំពូលលើវង្សរបស់ឪពុកគេ តាមដំណគេរៀងខ្លួន ជាពួកមេទាំងអស់ ហើយជាអ្នកនៅក្រុងយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះសុទ្ធតែជាពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ តាមតំណគេរៀងខ្លួន ជាពួកមេទាំងអស់ ហើយជាអ្នកនៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសារ តាមតំណវង្សត្រកូលរបស់គេរៀងៗខ្លួន។ ពួកគេរស់នៅក្រុងយេរូសាឡឹម។ អាល់គីតាប អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសារ តាមតំណវង្សត្រកូលរបស់គេរៀងៗខ្លួន។ ពួកគេរស់នៅក្រុងយេរូសាឡឹម។ |
ឯមីកឡូត ក៏បង្កើតសាំម៉ា អ្នកទាំងនោះក៏នៅក្រុងយេរូសាឡិម ជាមួយនឹងបងប្អូនគេដែរ។
ឯពួកកូនចៅយូដា ពួកកូនចៅបេនយ៉ាមីន ពួកកូនចៅអេប្រាអិម នឹងម៉ាន៉ាសេ គេសុទ្ធតែនៅក្រុងយេរូសាឡិម
នេះជាពួកអ្នកដែលជាកំពូល លើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។
ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡិម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត
រីឯពួកកូនចៅយូដា គេពុំអាចនឹងបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ពួកសាសន៍នោះគេចេះតែនៅជាមួយនឹងពួកកូនចៅយូដា នៅក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។
សេឡា១ អេលេប១ យេប៊ូស គឺជាក្រុងយេរូសាឡិម១ គីបៀរ១ នឹងគារយ៉ាត់១ ទាំងអស់មាន១៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន។
រីឯពួកកូនចៅបេនយ៉ាមីន គេមិនបានបណ្តេញពួកសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមចេញទេ សាសន៍នោះបាននៅជាមួយនឹងកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។