ហើយពីពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យក្រុងអាន់នើរ នឹងដំបន់នៅជុំវិញ ក្រុងប៊ីលាម នឹងដំបន់នៅជុំវិញ សំរាប់ពួកគ្រួកូនចៅកេហាត់ដែលសល់ដែរ។
១ របាក្សត្រ 6:71 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅគើសុន នោះបានចែកឲ្យមានទីក្រុងរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន នឹងដំបន់នៅជុំវិញ ហើយក្រុងអាសថារ៉ូត នឹងដំបន់នៅជុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកកូនចៅគើសុន ត្រូវបានទីក្រុងរបស់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្ដាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ។ អាល់គីតាប គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្តាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ។ |
ហើយពីពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យក្រុងអាន់នើរ នឹងដំបន់នៅជុំវិញ ក្រុងប៊ីលាម នឹងដំបន់នៅជុំវិញ សំរាប់ពួកគ្រួកូនចៅកេហាត់ដែលសល់ដែរ។
ហើយពីពូជអំបូរអ៊ីសាខារ ក៏ឲ្យក្រុងកេដេស នឹងដំបន់នៅជុំវិញ ក្រុងដាប្រាត នឹងដំបន់នៅជុំវិញ
គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន នឹងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី
ទីក្រុងទាំងនោះ គឺក្រុងបេស៊ើរ១ ដែលនៅទីរហោស្ថាន នាស្រុកវាល សំរាប់ពួករូបេន នឹងទីក្រុងរ៉ាម៉ូត១ នៅស្រុកកាឡាត សំរាប់ពួកកាឌ់ ហើយទីក្រុងកូឡាន១ នៅស្រុកបាសាន សំរាប់ពួកម៉ាន៉ាសេ។
ព្រមទាំងស្រុកកាឡាត១ចំហៀង នឹងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រីជាទីក្រុងដែលនៅក្នុងនគររបស់អុកនៅស្រុកបាសាន នេះសុទ្ធតែសំរាប់ពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គឺសំរាប់ពួកកូនចៅម៉ាគារ១ចំហៀងតាមគ្រួគេ។
ហើយខាងនាយទន្លេយ័រដាន់ គឺខាងកើតក្រុងយេរីខូរ គេក៏តាំងក្រុងបេស៊ើរ ក្នុងទីរហោស្ថាន នៅស្រុកវាល ខែត្រពូជអំបូររូបេន១ នឹងក្រុងរ៉ាម៉ូតនៅស្រុកកាឡាត ក្នុងខែត្រពូជអំបូរកាឌ់១ ហើយនឹងក្រុងកូឡាន នៅស្រុកបាសាន ក្នុងខែត្រនៃពូជអំបូរម៉ាន៉ាសេ១
ឯពួកកូនចៅគើសុន ក្នុងពួកគ្រួលេវី នោះគេឲ្យទីក្រុងខ្លះ ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន ជាទីក្រុងពំនាក់ សំរាប់អស់អ្នកណាដែលសំឡាប់គេ ព្រមទាំងដីនៅជុំវិញ ហើយប្អេសត្រា នឹងដីនៅជុំវិញ ទាំងអស់មាន២ក្រុង
ឯពួកកូនចៅគើសុន គេចាប់ឆ្នោតត្រូវទីក្រុង១៣ ក្នុងពួកគ្រួនៃពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី នឹងម៉ាន៉ាសេ១ចំហៀង ដែលនៅស្រុកបាសាន
ព្រមទាំងការទាំងប៉ុន្មានដែលទ្រង់បានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺស៊ីហុនជាស្តេចក្រុងហែសបូន នឹងអុកជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត