១ របាក្សត្រ 6:55 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានឲ្យគេមានក្រុងហេប្រុន នៅស្រុកយូដា នឹងដំបន់នៅជាប់ជុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទទួលបានក្រុងហេប្រុន នៅស្រុកយូដា និងវាលស្មៅនៅជាប់ជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទទួលបានក្រុងហេប្រុន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ អាល់គីតាប ពួកគេទទួលបានក្រុងហេប្រុន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ |
យ៉ូស្វេក៏ចែកឲ្យដល់កាលែប ជាកូនយេភូនេ មាន១ចំណែកជាមួយនឹងពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (ឯអើបានោះជាឪពុកអ័ណាក់)
គេក៏ឲ្យក្រុងហេប្រុនដល់កាលែប ដូចជាលោកម៉ូសេបានបង្គាប់មក នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ