យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)
១ របាក្សត្រ 6:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានប្រតិបត្តិក្នុងការចំរៀងនៅមុខរោងឧបោសថផងត្រសាលជំនុំ ដរាបដល់សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏ចូលធ្វើការងារគេ តាមវេនរៀងខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានប្រតិបត្តិក្នុងការច្រៀងនៅមុខរោងឧបោសថផង ត្រសាលជំនុំ ដរាបដល់ព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេចូលធ្វើការងារតាមវេនរៀងខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា គឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។ អាល់គីតាប មុនពេលស្តេចស៊ូឡៃម៉ានសង់ដំណាក់របស់អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងបំពេញមុខងារផ្នែកខាងចំរៀងនេះ នៅមុខជំរំសក្ការៈ គឺនៅមុខជំរំជួបអុលឡោះតាអាឡា តាមក្បួនច្បាប់ដែលមានចែងទុក។ |
យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)
កាលហឹបនៃព្រះបានសេចក្ដីសំរាកហើយ នោះស្តេចដាវីឌ ទ្រង់តាំងឲ្យមានពួកអ្នកត្រួតលើការងារចំរៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា
ឯពួកអ្នកដែលធ្វើការងារនោះ នឹងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចំរៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល
ឯពួកអ្នកចំរៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយក៏ទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ
ហេសេគាទ្រង់ក៏តាំងវេនពួកសង្ឃ នឹងពួកលេវីតាមផ្នែកពួកគេ គឺគ្រប់គ្នាតាមការងារដែលខ្លួនត្រូវធ្វើ ទាំងពួកសង្ឃ នឹងពួកលេវីដែរ ដើម្បីឲ្យបានថ្វាយដង្វាយដុត ដង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ នឹងពាក្យសរសើរ នៅត្រង់អស់ទាំងទ្វារទីលំនៅនៃព្រះយេហូវ៉ា
ឯពួកកូនចៅអេសាភ ជាពួកអ្នកចំរៀង គេក៏ឈរនៅកន្លែងគេតាមបង្គាប់ដាវីឌ អេសាភ ហេម៉ាន នឹងយេឌូថិន ជាអ្នកមើលឆុតរបស់ស្តេច ហើយពួកឆ្មាំទ្វារក៏នៅចាំរៀងរាល់តែទ្វារ មិនចាំបាច់នឹងលែងធ្វើការងាររបស់គេទេ ដ្បិតពួកលេវីជាបងប្អូនគេរៀបចំឲ្យ។
គេក៏តាំងពួកសង្ឃឡើង តាមផ្នែកពួកគេ ហើយពួកលេវីតាមវេន សំរាប់ធ្វើការងារនៃព្រះនៅក្រុងយេរូសាឡិម ដូចជាបានកត់ទុកក្នុងគម្ពីរលោកម៉ូសេហើយ។
នៅខាងក្រៅនៃទ្វារខាងក្នុង នោះមានបន្ទប់សំរាប់ពួកចំរៀង នៅក្នុងទីលានខាងក្នុង ដែលនៅត្រង់ទ្វារទិសខាងជើង ឯបន្ទប់ទាំងនោះបើកទៅខាងត្បូង ហើយមាន១ទៀត នៅត្រង់ទ្វារខាងកើត ដែលបើកទៅទិសខាងជើង