ហើយទ្រង់មានពួកអ្នកដែលជាប្រធាន ដូចកត់ទុកនេះ គឺអ័សារា កូនសាដុក លោកជាសំដេចសង្ឃ
១ របាក្សត្រ 6:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូហាណានបង្កើតអ័សារា (គឺលោកនេះដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហាណានជាឪពុករបស់លោកអសារា ជាបូជាចារ្យបំពេញមុខងារក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានសង់ នៅក្រុងយេរូសាឡឹម។ អាល់គីតាប លោកយ៉ូហាណានជាឪពុករបស់លោកអសារា ជាអ៊ីមុាំបំពេញមុខងារ ក្នុងម៉ាស្ជិទដែលស្តេចស៊ូឡៃម៉ានបានសង់ នៅក្រុងយេរូសាឡឹម។ |
ហើយទ្រង់មានពួកអ្នកដែលជាប្រធាន ដូចកត់ទុកនេះ គឺអ័សារា កូនសាដុក លោកជាសំដេចសង្ឃ
រួចមក សាឡូម៉ូនទ្រង់ចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចមកឯដាវីឌ ព្រះបិតាទ្រង់ ជាកន្លែងដាវីឌបានដំរូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណាជាសាសន៍យេប៊ូស
ឯបាំងសាចដែលនៅពីមុខ នោះបណ្តោយ២០ហត្ថ ឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយកំពស់១២០ហត្ថ ទ្រង់ក៏ស្រោបដោយមាសសុទ្ធខាងក្នុង