គេបានថ្វាយគោឈ្មោល១០០ ចៀមឈ្មោល២០០ នឹងកូនចៀម៤០០ ជាដង្វាយឆ្លងព្រះវិហារ ហើយនឹងពពែ១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែល សំរាប់ជាដង្វាយលោះបាបនៃពួកអ៊ីស្រាអែលទាំងអស់
១ របាក្សត្រ 29:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃស្អែកឡើង គេក៏ថ្វាយយញ្ញបូជា នឹងដង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ពាន់ ចៀមឈ្មោល១ពាន់ កូនចៀម១ពាន់ នឹងដង្វាយច្រួចនៃដង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរ សំរាប់ពួកអ៊ីស្រាអែលទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃបន្ទាប់ គេក៏ថ្វាយយញ្ញបូជា និងតង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោលមួយពាន់ ចៀមឈ្មោលមួយពាន់ កូនចៀមមួយពាន់ និងតង្វាយច្រូចនៃតង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះស្អែកឡើង ពួកគេនាំគ្នាថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូល ចំពោះព្រះអម្ចាស់ គឺមាន គោបា ១ ០០០ក្បាល ចៀមឈ្មោល ១ ០០០ក្បាល និងកូនចៀម ១ ០០០ក្បាល ដោយមានស្រាដែលត្រូវច្រួចថ្វាយជាមួយ ព្រមទាំងយញ្ញបូជាយ៉ាងច្រើនទៀតសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ អាល់គីតាប លុះស្អែកឡើង ពួកគេនាំគ្នាធ្វើគូរបាន និងគូរបានដុតជូនអុលឡោះតាអាឡា គឺមានគោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចជាមួយ ព្រមទាំងគូរបានយ៉ាងច្រើនទៀត សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។ |
គេបានថ្វាយគោឈ្មោល១០០ ចៀមឈ្មោល២០០ នឹងកូនចៀម៤០០ ជាដង្វាយឆ្លងព្រះវិហារ ហើយនឹងពពែ១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែល សំរាប់ជាដង្វាយលោះបាបនៃពួកអ៊ីស្រាអែលទាំងអស់
ឯដង្វាយម្សៅដែលសំរាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្ត២ខ្ញឹងលាយនឹងប្រេង ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយដង្វាយច្រួច នោះត្រូវជាស្រាទំពាំងបាយជូរ២កំប៉ុង
ឯដង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរ៤កំប៉ុង សំរាប់ជាដង្វាយដុត ទុកក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
ហើយយកស្រាទំពាំងបាយជូរ២កំប៉ុង សំរាប់ជាដង្វាយច្រួចជាមួយនឹងដង្វាយដុតនោះ ឬសំរាប់រាល់តែចៀមក្នុងយញ្ញបូជានោះ
ហើយត្រូវថ្វាយស្រាទំពាំងបាយជូរ៣កំប៉ុងសំរាប់ជាដង្វាយច្រួច ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា