Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយ‌ជូរ​៣​កំប៉ុង​សំរាប់​ជា​ដង្វាយ​ច្រួច ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ហើយ​ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​លីត្រ​ជា​តង្វាយ​ច្រួច ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 និង​ស្រា​ទំពាំង‌បាយជូរ​ពីរ​លីត្រ មក​ថ្វាយ​ជា​មួយ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 និង​ស្រា​ទំពាំង​បាយ​ជូរ​ពីរ​លីត្រ មក​ជូន​ជា​មួយ​ជា​ជំនូន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ជន‌គណនា 15:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ថ្ងៃ​ស្អែក​ឡើង គេ​ក៏​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​១​ពាន់ ចៀម​ឈ្មោល​១​ពាន់ កូន​ចៀម​១​ពាន់ នឹង​ដង្វាយ​ច្រួច​នៃ​ដង្វាយ​ទាំង​នោះ ហើយ​យញ្ញ‌បូជា​ឯ​ទៀត​ជា​បរិបូរ សំរាប់​ពួក​អ៊ីស្រាអែល​ទាំង​អស់


ហើយ​ដែល​ថ្វាយ​កូន​ចៀម​មុន​ដំបូង នោះ​ត្រូវ​ថ្វាយ​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ភាគ​ក្នុង​១០​ក្នុង​១​ថាំង លាយ​នឹង​ប្រេង​សំរាំង​១​កំប៉ុង នឹង​ដង្វាយ​ច្រួច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​១​កំប៉ុង​ផង


ឬ​បើ​ជា​ចៀម​ឈ្មោល នោះ​ត្រូវ​រៀប​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​នឹង​ប្រេង​៣​កំប៉ុង សំរាប់​ជា​ដង្វាយ​ម្សៅ


កាល​ណា​រៀប​គោ​ឈ្មោល​សំរាប់​ជា​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​លា​បំណន់ ឬ​ជា​ដង្វាយ​មេត្រី​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា នៅ​វេលា​កំណត់ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​នឹង​ថ្វាយ​ដង្វាយ​ដល់​អញ គឺ​ជា​អាហារ​របស់​អញ ដែល​សំរាប់​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​អញ។


ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ច្រួច​ផង គឺ​ជា​២​កំប៉ុង​សំរាប់​កូន​ចៀម​១ ត្រូវ​ច្រួច​ថ្វាយ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​សុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​ទី​បរិសុទ្ធ


នឹង​កញ្ច្រែង​១​ផ្ទុក​ដោយ​នំបុ័ង​ឥត​ដំបែ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ដោយ​ប្រេង នំ​ក្រៀប​ឥត​ដំបែរ​ប្រោះ​ដោយ​ប្រេង ហើយ​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​នោះ​ផង


តែ​ដើម​ទំពាំង‌បាយ‌ជូរ​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​ជាតិ​ទឹក​ផ្លែ​របស់​ខ្ញុំ ដែល​នាំ​ឲ្យ​ទាំង​ព្រះ នឹង​មនុស្ស​ផង បាន​សប្បាយ​ឡើង ដើម្បី​ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម