ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 28:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​មក​យើង​ថា ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​ឡើយ ដ្បិត​ឯង​ជា​មនុស្ស​ធ្លាប់​ធ្វើ​ចំបាំង​មក ហើយ​បាន​កំចាយ​ឈាម​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ថា "ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ សម្រាប់​ឈ្មោះ​យើង​ឡើយ ដ្បិត​ឯង​ជា​មនុស្ស​ធ្លាប់​ធ្វើ​ចម្បាំង​មក ហើយ​បាន​កម្ចាយ​ឈាម​ផង"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​យើង​ទេ”។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ​អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​យើង​ទេ”។

សូមមើលជំពូក



១ របា‌ក្សត្រ 28:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ជ្រាប​ហើយ​ថា ដាវីឌ ជា​បិតា​នៃ​ទូលបង្គំ រក​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​មិន​បាន ដោយ​ព្រោះ​ចេះ​តែ​មាន​ចំបាំង​នៅ​គ្រប់​ទិស​ជុំវិញ ដរាប​ដល់​ព្រះ‌យេហូវ៉ា​បាន​បង្ក្រាប​គេ​នៅ​ក្រោម​បាទា​លោក


ចូរ​ទៅ​ប្រាប់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ ឲ្យ​អញ​បាន​នៅ​នោះ​ឡើយ


តែ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​អញ​ថា ឯង​បាន​កំចាយ​ឈាម​ជា​ច្រើន ហើយ​បាន​ច្បាំង​ចំបាំង​យ៉ាង​ធំ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​ទេ ពី​ព្រោះ​បាន​កំចាយ​ឈាម​ជា​ច្រើន នៅ​លើ​ផែនដី នៅ​ចំពោះ​អញ