១ របាក្សត្រ 28:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមើល មានវេនពួកសង្ឃ នឹងពួកលេវី សំរាប់គ្រប់ទាំងការងារក្នុងព្រះវិហារនៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងឯការអ្វីក៏ដោយ គេនឹងនៅជាមួយនឹងឯង ដើម្បីនឹងសំរេចការនេះ ចំណែកពួកចៅហ្វាយ នឹងបណ្តាជនទាំងអស់គ្នា គេនឹងនៅក្នុងបង្គាប់ឯងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានវេនពួកសង្ឃ និងពួកលេវី សម្រាប់គ្រប់ទាំងការងារក្នុងព្រះដំណាក់នៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងការអ្វីក៏ដោយ គេនៅជាមួយឯង ដើម្បីនឹងសម្រេចការនេះ។ ចំណែកពួកចៅហ្វាយ និងប្រជាជនទាំងអស់គ្នានឹងនៅក្នុងបង្គាប់ឯងដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយបុត្រ ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់បុត្រដែរ»។ អាល់គីតាប ពួកអ៊ីមុាំ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងដំណាក់របស់អុលឡោះហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយកូន ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់កូនដែរ»។ |
គឺសឡូមិតនេះ នឹងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន ជារបស់ដែលស្តេចដាវីឌ អស់ទាំងមេលើពួកវង្សានុវង្ស ពួកមេលើទាហាន១ពាន់នាក់ នឹងលើ១០០នាក់ ហើយពួកមេទ័ពធំបានថ្វាយ
ហើយសំរាប់វេនពួកសង្ឃ នឹងពួកលេវី ហើយសំរាប់កិច្ចការ នៃការងារទាំងអស់ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ ដែលប្រើក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ
រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់ ដោយគ្រឿងបរិសុទ្ធ ពួកកំឡោះរបស់ឯង នឹងបានដូចជាទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាលមក
ហើយអញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់
អស់ស្ត្រីណាដែលប៉ិនប្រសប់នឹងវេញដោយដៃ ក៏យកអំបោះ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនឹងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ដែលគេបានវេញនោះមកដែរ
ដូច្នេះ បេតសាលាល នឹងអូហូលីអាប់ ហើយអស់អ្នកចំណានការ ដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ហើយនឹងយោបល់ឲ្យចេះធ្វើការគ្រប់មុខ គេនឹងធ្វើអស់ទាំងប្រដាប់ ដែលសំរាប់ការងារក្នុងទីបរិសុទ្ធ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
ម៉ូសេក៏ហៅបេតសាលាលនឹងអូហូលីអាប់ ហើយអស់អ្នកចំណានការដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ឲ្យមក គឺជាអស់អ្នកណា ដែលមានចិត្តបណ្តាលឡើង ឲ្យមកធ្វើការនោះ
ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច
ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ