១ របាក្សត្រ 26:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯពួកយីតសារ នោះកេណានា នឹងកូនចៅគាត់ ជាអ្នកសំរាប់ការងារខាងក្រៅ ជាការត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម នឹងសុភា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមកូនចៅពួកយីតសារ មានកេណានា និងកូនចៅគាត់ ជាអ្នកមើលការខុសត្រូវខាងក្រៅ ត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។ អាល់គីតាប ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។ |
ក្នុងពួកនោះ មាន២ម៉ឺន៤ពាន់នាក់ ដែលត្រូវត្រួតត្រាការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយមាន៦ពាន់នាក់ ដែលជាចៅក្រម នឹងសុភា
ហើយរបស់ទាំងប៉ុន្មាន ដែលសាំយូអែល ជាអ្នកមើលឆុត សូល ជាបុត្រគីស អ័ប៊ីនើរ ជាកូននើរ នឹងយ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ នោះសុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត នឹងបងប្អូនគាត់ទាំងអស់។
គេក៏ត្រួតលើពួកអ្នកដែលលីសែង ហើយលើអស់អ្នកដែលធ្វើការគ្រប់មុខផង ឯក្នុងពួកលេវីទាំងនោះមានស្មៀន នឹងនាយ ហើយនឹងអ្នកឆ្មាំទ្វារដែរ។
ព្រមទាំងសាបថាយ នឹងយ៉ូសាបាឌ ជាពួកមេក្នុងពួកលេវី ដែលត្រួតត្រាលើការងារខាងក្រៅព្រះវិហារនៃព្រះ
ដំណអំពីកេហាត់មក នោះកើតមានគ្រួសារអាំរ៉ាម គ្រួសារយីតសារ គ្រួសារហេប្រុន នឹងគ្រួសារអ៊ូស៊ាល នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកកេហាត់
បើកាលណាមានរឿងណាពិបាកពេក ដែលឯងនឹងជំនុំជំរះមិនបាន ទោះពីឈាមនឹងឈាម ពាក្យបណ្តឹងដល់គ្នាទៅវិញទៅមក ការវាយគ្នា ជារឿងដែលនាំឲ្យមានក្តីកើតឡើងនៅក្នុងទីក្រុងឯង នោះត្រូវឲ្យឯងក្រោកឡើង ទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯងបានរើស
ហើយចូលទៅសួរដល់ពួកលេវីដ៏ជាសង្ឃ នឹងចៅក្រមដែលនឹងមានក្នុងគ្រានោះ រួចអ្នកទាំងនោះនឹងបង្ហាញឲ្យឯងចេះកាត់សេចក្ដីហើយ