ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 25:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឆ្នោត​មុន​ដំបូង ត្រូវ​លើ​ឈ្មោះ​យ៉ូសែប សំរាប់​ពួក​អេសាភ ទី​២ត្រូវ​លើកេដាលា ដែល​ខ្លួន​គាត់ បង​ប្អូន នឹង​កូន​គាត់ ទាំង​អស់​មាន​១២​នាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឆ្នោត​មុន​ដំបូង ត្រូវ​លើ​ឈ្មោះ​យ៉ូសែប សម្រាប់​ពួក​អេសាភ ទី​ពីរ​ត្រូវ​លើ​កេដា‌លា ដែល​ខ្លួន​គាត់ បង‌ប្អូន និង​កូន​គាត់ ទាំង​អស់​មាន​ដប់ពីរ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យ៉ូសែប ជា​កូន​របស់​លោក​អេសាភ។ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដា‌លា ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

សូមមើលជំពូក

អាល់គីតាប

ឆ្នោត​ទី​មួយ​ត្រូវ​លើ​យូសុះ ជា​កូន​របស់​លោក​អេសាភ។ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដា‌លា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 25:9
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​បង​ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​២​ឲ្យ​បាន​នៅ​ជា​មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម នឹង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ


ដាវីឌ នឹង​ពួក​មេ‌ទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន នឹង​យេឌូថិន​ខ្លះ ចេញ​ទុក​សំរាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ នឹង​ឈឹង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច្នេះ


ទី​៣ត្រូវ​សាគើរ ដែល​កូន​គាត់ នឹង​បង​ប្អូនទាំង​អស់​មាន​១២​នាក់


គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ នឹង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។