ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 25:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​១៨​ត្រូវ​ហាណានី ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទី​ដប់​ប្រាំបី​ត្រូវ​ហាណា‌នី ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាណានី ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

សូមមើលជំពូក

អាល់គីតាប

ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាណា‌នី​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 25:25
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​១៧ត្រូវ​យ៉ូស‌បេ‌កាសា ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់


ទី​១៩ត្រូវ​ម៉ាឡូធី ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់


ហើយ​មើល មាន​វេន​ពួក​សង្ឃ នឹង​ពួក​លេវី សំរាប់​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វី‌ដៃ​ខាង​ឯ​ការ​អ្វី​ក៏​ដោយ គេ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​សំរេច​ការ​នេះ ចំណែក​ពួក​ចៅហ្វាយ នឹង​បណ្តាជន​ទាំង​អស់​គ្នា គេ​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ។


ក្នុង​ពួក​លេវី នោះ​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រី‌កាមៗជា​កូន​ហាសាបយ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី


ដូច្នេះ ពួក​លេវី នឹង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា ដ៏​ជា​សង្ឃ​គ្រប់​ជំពូក គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សំរាក នឹង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ដ្បិត​យេហូ‌យ៉ាដា ដ៏​ជា​សង្ឃ លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ


ហេសេគា​ទ្រង់​ក៏​តាំង​វេន​ពួក​សង្ឃ នឹង​ពួក​លេវី​តាម​ផ្នែក​ពួក​គេ គឺ​គ្រប់​គ្នា​តាម​ការ‌ងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី​ដែរ ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ នឹង​ពាក្យ​សរសើរ នៅ​ត្រង់​អស់​ទាំង​ទ្វារ​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា


ឯ​ពួក​ចំរៀង ជា​ពួក​កូន​ចៅ​អេសាភ នោះ​មាន​១២៨​នាក់


កាល​ពួក​ជាង​កំពុង​តែ​ដាក់​ជើង​ជញ្ជាំង របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នោះ​គេ​ចាត់​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​ប្រដាប់​សង្ឃ ហើយ​កាន់​ត្រែ ព្រម​ទាំង​ពួក​លេវី ជា​កូន​ចៅ​អេសាភ ឲ្យ​កាន់​ឈឹង ដើម្បី​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​របៀប​របស់​ដាវីឌ ជា​ស្តេច​អ៊ីស្រាអែល


ព្រម​ទាំង​រក្សា​បញ្ញើ​របស់​ព្រះ​នៃ​គេ នឹង​ការ‌ងារ​ញែក​ជា​បរិសុទ្ធ ពួក​ចំរៀង នឹង​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​បង្គាប់​ដាវីឌ នឹង​សាឡូម៉ូន ជា​ព្រះ‌រាជ​បុត្រា​ទ្រង់