ហើយយីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសំបើម លំពែងរបស់វាមានទំងន់ជាលង្ហិន៣០០ដំឡឹង ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សំឡាប់ដាវីឌ
១ របាក្សត្រ 20:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកើតមានចំបាំង នៅក្រុងកាថទៀត នៅទីនោះមានមនុស្សមានមាឌធំណាស់ មានម្រាម២៤ គឺម្រាមដៃ៦ទាំងសងខាង នឹងម្រាមជើង៦ទាំងសងខាងដែរ ជាអ្នកកើតពីពូជមនុស្សមានមាឌធំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកើតមានចម្បាំងនៅក្រុងកាថទៀត នៅទីនោះ មានមនុស្សម្នាក់មានមាឌធំ ដែលមានម្រាមដៃ ម្រាមជើងម្ខាងប្រាំមួយ ទាំងអស់មានម្ភៃបួន ហើយគាត់ជាកូនចៅរបស់មនុស្សមានមាឌធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក មានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។ អាល់គីតាប ក្រោយមកមានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះមានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។ |
ហើយយីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសំបើម លំពែងរបស់វាមានទំងន់ជាលង្ហិន៣០០ដំឡឹង ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សំឡាប់ដាវីឌ
នៅត្រង់ក្រុងកាថក៏មានចំបាំងទៀតដែរ នៅទីនោះមានមនុស្សម្នាក់មានមាឌធំសំបើម មានម្រាមដៃ៦ទាំងសងខាង ឯជើងទាំងសងខាង ក៏មានម្រាម៦ដែរ រួមទាំងអស់ជា២៤ អ្នកនោះក៏កើតពីពូជអ្នកដែលមានមាឌធំនោះ
ក៏កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នោះអែលហាណាន ជាកូនយ៉ាអ៊ារ គាត់សំឡាប់ឡាមី ជាប្អូនកូលីយ៉ាត ជាអ្នកក្រុងកាថទៅ ឯដងលំពែងរបស់អ្នកនោះ មានទំហំប៉ុនផ្សំដំបាញ
កាលវាបានប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋាដាវីឌ ក៏សំឡាប់វាបង់