នោះយូដានិយាយទៅតាម៉ារជាកូនប្រសាថា ចូរឯងនៅជាមេម៉ាយក្នុងផ្ទះឪពុកឯងសិន ទំរាំដល់សេឡាកូនអញបានធំឡើង ដ្បិតគាត់គិតថា ក្រែងវាស្លាប់ដូចជាបងវាដែរ នោះតាម៉ារក៏ទៅនៅឯផ្ទះឪពុកខ្លួនវិញ។
១ របាក្សត្រ 2:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាម៉ារជាកូនប្រសាស្រីយូដា ក៏បង្កើតពេរេស នឹងសេរ៉ាសឲ្យគាត់ដែរ ដូច្នេះ កូនរបស់យូដាទាំងអស់មាន៥នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាម៉ារជាកូនប្រសារបស់យូដា ក៏បង្កើតពេរេស និងសេរ៉ាសឲ្យគាត់ដែរ។ ដូច្នេះ កូនរបស់យូដាទាំងអស់មានប្រាំនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក លោកយូដាបានយកនាងតាម៉ារជាកូនប្រសា ហើយបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។ អាល់គីតាប ក្រោយមកលោកយូដា បានយកនាងតាម៉ារជាកូនប្រសាហើយបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។ |
នោះយូដានិយាយទៅតាម៉ារជាកូនប្រសាថា ចូរឯងនៅជាមេម៉ាយក្នុងផ្ទះឪពុកឯងសិន ទំរាំដល់សេឡាកូនអញបានធំឡើង ដ្បិតគាត់គិតថា ក្រែងវាស្លាប់ដូចជាបងវាដែរ នោះតាម៉ារក៏ទៅនៅឯផ្ទះឪពុកខ្លួនវិញ។
ក្នុងពួកកូនរបស់ពេរេស ជាកូនយូដា នោះមានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរីៗ ជាកូនអ៊ីមរីៗ ជាកូនបានី
ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។
ឯនៅក្នុងក្រុងយេរូសាឡិម នោះមានពួកកូនចៅយូដា នឹងពួកកូនចៅបេនយ៉ាមីនខ្លះដែរ ខាងកូនចៅយូដា មានអ័ថាយ៉ា ជាកូនអ៊ូស៊ីយ៉ា ដែលជាកូនសាការីៗជាកូនអ័ម៉ារាៗជាកូនសេផាធាៗជាកូនម៉ាលេលាល នេះក្នុងពួកកូនចៅពេរេស
ណាសូនជាកូនអេមីន៉ាដាប់ៗ ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូមៗ ជាកូនពេរេសៗ ជាកូនរបស់យូដា
សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង អំពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក ដោយសារស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារ បានបង្កើតឲ្យយូដាដែរ។