Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 4:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ នឹង​សូបាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ និង​សូបាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 4:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​កូន​នោះ​ទាញ​ដៃ​ទៅ​វិញ នោះ​មើល បង​វា​ក៏​សំរាល​ចេញ​មក ហើយ​ឆ្មប​និយាយ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ប្រជែង​ចេញ​មក​ដូច្នេះ នោះ​គេ​ដាក់​ឈ្មោះ​ថា ពេរេស


ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស នឹង​សេរ៉ាស តែ​អ៊ើរ​នឹង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន​ទៅ ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន នឹង​ហាមុល


កាលែប ជា​កូន​ហេស្រុន ក៏​បង្កើត​កូន​នឹង​អ័ស៊ូបា​ប្រពន្ធ​គាត់ ហើយ​នឹង​យេរី‌អូត​ដែរ កូន​របស់​នាង​អ័ស៊ូបា គឺ​យេស៊ើរ សូបាប់ នឹង​អើដូន


ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ នឹង​សេឡា ជា​កូន​ទាំង​៣ ដែល​កូន​ស្រី​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​សំឡាប់​ចោល​ទៅ


តាម៉ារ​ជា​កូន​ប្រសា​ស្រី​យូដា ក៏​បង្កើត​ពេរេស នឹង​សេរ៉ាស​ឲ្យ​គាត់​ដែរ ដូច្នេះ កូន​របស់​យូដា​ទាំង​អស់​មាន​៥​នាក់។


ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន នឹង​ហាមុល


នេះ​ជា​កូន​ចៅ​របស់​កាលែប ជា​កូន​ហ៊ើរ ដែល​ជា​កូន​ច្បង​នៃ​នាង​អេប្រាតា គឺ​សូបាល ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម


កូន​របស់​កើមី គឺ​អេកាន​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វេទនានៅ​ក្នុង​ពួក​អ៊ីស្រាអែល ដោយ​បាន​រំលង​ច្បាប់ ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​អស់​រលីង


ឯ​កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ា‌ម្អែល រ៉ាម នឹង​កាលែប


ឯ​បុត្រ​របស់​អេលី‌យ៉ូ‌ន៉ាយ គឺ​ហូដាវា អេលា‌ស៊ីប ពេឡាយ៉ា អ័កកាប យ៉ូហាណាន ដេឡាយ៉ា នឹង​អ័ណានី ទាំង​អស់​មាន​៧​អង្គ។


ឯ​រីអាយ៉ា ជា​កូន​សូបាល គាត់​បង្កើត​យ៉ាហាត ហើយ​យ៉ាហាត​បង្កើត​អ័ហ៊ូ‌ម៉ាយ នឹង​ឡាហាឌ នេះ​ហើយ​ជា​គ្រួនៃ​ពួក​សូរ៉ាត


ឯ​ពួក​កូន​ចៅ​យូដា គឺ​អ៊ើរ​១ ហើយ​នឹង​អូណាន់​១ ឯ​អ៊ើរ ហើយ​នឹង​អូណាន់​នេះ គេ​បាន​ស្លាប់​ទៅ​នៅ​ស្រុក​កាណាន


យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស​នឹង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុនៗ​បង្កើត​អើរ៉ាម


ណាសូន​ជា​កូន​អេមី‌ន៉ាដាប់ៗ ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូមៗ ជា​កូន​ពេរេសៗ ជា​កូន​របស់​យូដា


នេះ​ហើយ​ជា​ពង្សាវតារ​របស់​ពេរេស គឺ​ពេរេស​បង្កើត​ហេស្រុន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម