ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 17:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រទាន​ពរ​ដល់​វង្ស​របស់​ទូលបង្គំ ឲ្យ​បាន​នៅ​ជាប់​ចំពោះ​ទ្រង់​ជា​ដរាប​ទៅ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រទាន​ពរ​ហើយ ដូច្នេះ វង្ស​ទូលបង្គំ​នឹង​បាន​ពរ​ពិត​ជា​ដរាប​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ពរ​ដល់​វង្ស​របស់​ទូល‌បង្គំ ឲ្យ​បាន​នៅ​ជាប់​ចំពោះ​ព្រះ‌អង្គ​ត​ទៅ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រទាន​ពរ ហើយ​វង្ស​ទូល‌បង្គំ​នឹង​បាន​ពរ​ជា​រៀង​រហូត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ត​រៀង​ទៅ ដ្បិត​ព្រះអង្គ​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ព្រះ‌ពរ​អស់‌កល្ប​ជានិច្ច»។

សូមមើលជំពូក

អាល់គីតាប

ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ឥឡូវ​នេះ ទ្រង់​ពេញ​ចិត្ត​ប្រទាន​ពរ ដល់​ពូជ‌ពង្ស​របស់​ខ្ញុំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ត​រៀង​ទៅ ដ្បិត​ទ្រង់​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ពរ​អស់‌កល្ប​ជា‌និច្ច»។

សូមមើលជំពូក



១ របា‌ក្សត្រ 17:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​ក៏​ញ័រ​ខ្លួន​ជា​ខ្លាំង​ណាស់ ទាំង​សួរ​ថា ដូច្នេះ​តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​អញ ហើយ​អញ​បាន​ស៊ី​គ្រប់​មុខ​អម្បាញ់‌មិញ មុន​ដែល​ឯង​មក​នេះ អញ​ក៏​ឲ្យ​ពរ​ដល់​វា​ទៅ ហើយ​វា​នឹង​បាន​ពរ​មែន


ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ ហើយ​នឹង​ពូជ‌ពង្ស​វា​ជា​ដរាប​ទៅ តែ​ចំណែក​ឯ​ដាវីឌ នឹង​ពូជ‌ពង្ស​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស​ទ្រង់ ហើយ​រាជ្យ​របស់​ទ្រង់​នោះនឹង​បាន​សេចក្ដី​សុខ‌សាន្ត មក​អំពី​ព្រះ‌យេហូវ៉ា ជានិច្ច​ត​ទៅ​វិញ


តែ​ស្តេច​សាឡូម៉ូន​នឹង​បាន​ពរ ហើយ​រាជ្យ​របស់​ដាវីឌ​នឹង​បាន​តាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ដរាប​ទៅ


ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ ហើយ​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ល្អ​នេះ​ដល់​ទូលបង្គំ


ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ នឹង​ស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ


ប៉ុន្តែព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​រើស​យើង​ចេញ ពី​ពួក​វង្ស​របស់​បិតា​យើង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល​ជា​ដរាប​ទៅ ដ្បិត​ទ្រង់​បាន​រើស​ពួក​យូដា​ទុក​ជា​មេ ហើយ​ក្នុង​ពួក​វង្ស​យូដា នោះ​ទ្រង់​បាន​រើស​យក​វង្ស​របស់​បិតា​យើង ហើយ​ក្នុង​ពួក​បុត្រ​របស់​បិតា​យើង នោះ​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង ដើម្បី​លើក​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់


ដ្បិត​ទ្រង់​បាន​តាំង​ទូលបង្គំ ឲ្យ​មាន​ពរ​យ៉ាង​បណ្តាច់ នៅ​អស់‌កល្ប ទ្រង់​ក៏​បណ្តាល​ឲ្យ​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញ នៅ​ចំពោះ​ទ្រង់


នាម​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​នឹង​មាន​នៅ​អស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅ ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ពរ​ដោយ‌សារ​ទ្រង់ អស់​ទាំង​សាសន៍​នឹង​ហៅ​ទ្រង់​ថា ជា​អ្នក​មាន​ពរ។


មើល ទូលបង្គំ​បាន​ទទួល​បង្គាប់​មក​ថា ត្រូវ​ឲ្យ​ពរ ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​ពរ​ហើយ ដូច្នេះ ទូលបង្គំ​ពុំ​អាច​នឹង​បំផ្លាស់​ទៅ​បាន​ទេ


ដ្បិត​ព្រះ‌ទ្រង់​មិន​ដែល​ស្តាយ​អំណោយ​ទាន​ទ្រង់ ឬ​ការ​ដែល​ទ្រង់​ហៅ​មនុស្ស​ណា​នោះ​ឡើយ


សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​សន្យា​ហើយ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​បាន ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ ហើយ​ឯង​នឹង​ត្រួត‌ត្រា​លើ​សាសន៍​ជា​ច្រើន តែ​គេ​មិន​ត្រូវ​ត្រួត‌ត្រា​លើ​ឯង​ទេ។