ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំនះផែនដី
១ របាក្សត្រ 16:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យសមុទ្រ នឹងបណ្តាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចំការ នឹងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យសមុទ្រ និងបណ្ដាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចម្ការ និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ ត្រេកអរសប្បាយ! អាល់គីតាប ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ ត្រេកអរសប្បាយ! |
ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំនះផែនដី
ពីព្រោះ ព្រះទ្រង់នឹងជួយសង្គ្រោះក្រុងស៊ីយ៉ូន ហើយនឹងសង់អស់ទាំងទីក្រុងស្រុកយូដាឡើង ដូច្នេះ គេនឹងអាស្រ័យនៅស្រុកនោះ ហើយនឹងបានទុកជាកេរ្តិ៍អាកររបស់គេ
ព្រះយេហូវ៉ាដ៏គង់នៅស្ថានខ្ពស់ ទ្រង់មានឫទ្ធិ ជាជាងសូរគ្រាំគ្រេងនៃទឹកធំ គឺជាងរលកគំហុកនៃសមុទ្រផង
ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានរីករាយឡើង ឲ្យសមុទ្រលាន់ឮរំពងឡើង ព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ
ឯងរាល់គ្នាដែលចុះទៅឯសមុទ្រ ហើយទាំងអស់ដែលនៅក្នុងនោះ ព្រមទាំងកោះ នឹងពួកអ្នកនៅកោះទាំងនោះផង ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ហើយសេចក្ដីសរសើរដល់ទ្រង់ពីចុងផែនដីចុះ
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសំរេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ នឹងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចំរៀងចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុបទាំងអស់ហើយ ទ្រង់នឹងដំកើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។