ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 15:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀប​សំរាប់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ក្រុង​យេរូ‌សាឡិម ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា មក​កន្លែង​ដែល​ទ្រង់​បាន​រៀប​ចំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ផ្តុំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​បាន​រៀបចំ​ទុក។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​បាន​ប្រមូល​ផ្តុំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា មក​តម្កល់​នៅ​កន្លែង​ដែល​គាត់​បាន​រៀប‌ចំ​ទុក។

សូមមើលជំពូក



១ របា‌ក្សត្រ 15:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ពួក​គ្រួ​អូបិឌ-អេដំម នឹង​របស់​គាត់​ទាំង​អស់ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ ដូច្នេះ ដាវីឌ​ទ្រង់​ក៏​យាង​ទៅ​នាំ​យក​ហឹប​នៃ​ព្រះ ពី​ផ្ទះ​អូបិឌ-អេដំម ចូល​មក​ក្នុង​ក្រុង​របស់​ទ្រង់​វិញ​ដោយ​អំណរ


គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សំរាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


រួច​មក សាឡូម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ពួក​អ្នក​ដែល​ជា​ប្រធាន​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ឲ្យ​មក​ឯ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន ឡើង​មក


ហើយ​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​ថា បើ​ការ​នេះ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​ក៏​កើត​អំពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ នោះ​ចូរ​យើង​ចាត់​គេ​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក ដល់​ពួក​បង​ប្អូន​យើង ដែល​នៅ​សល់​ក្នុង​ពួក​អ៊ីស្រាអែល ហើយ​ដល់​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​នៅ​អស់​ទាំង​ទី​ក្រុង នឹង​ភូមិ​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គេ​មូល​គ្នា មក​ឯ​យើង​ផង​ចុះ


ដូច្នេះ ដាវីឌ​ក៏​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោរ​របស់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត ដើម្បី​នឹង​យក​ហឹប​នៃ​ព្រះ ពី​ក្រុង​គារយ៉ាត់-យារីម​មក


ដាវីឌ​ទ្រង់​ក៏​សង់​ដំណាក់ សំរាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ហើយ​ក៏​រៀបចំ​កន្លែង សំរាប់​ហឹប​នៃ​ព្រះ គឺ​បាន​ដំឡើង​ត្រសាល សំរាប់​ហឹប​នោះ


ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង​ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល មក​ឯ​កន្លែង​ដែល​យើង​បាន​រៀបចំ


គេ​នាំ​យក​ហឹប​នៃ​ព្រះ​មក ដាក់​នៅ​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​ទុក​សំរាប់ រួច​ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ


សាឡូម៉ូន​ក៏​មាន​បន្ទូល​នឹង​បណ្តា​ពួក​អ៊ីស្រាអែល ពួក​មេ‌ទ័ព​ធំ​តូច ពួក​ចៅ‌ក្រម នឹង​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក​គេ


តែ​ឯ​ហឹប​នៃ​ព្រះ នោះ​ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំ​ទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​១ សំរាប់​ឲ្យ​ហឹប​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ


រួច​មក សាឡូម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​អស់ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក


លោក​យក​សេចក្ដី​បន្ទាល់​មក​ដាក់​ក្នុង​ហឹប រួច​ប្រហក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហឹប ហើយ​ដាក់​ទី​សន្តោស‌ប្រោស​នៅ​លើ​ហឹប​នោះ


គេ​ក៏​នាំ​យក​ដង្វាយ​ដែល​ម៉ូសេ​បាន​បង្គាប់​ទាំង​ប៉ុន្មាន​នោះ មក​នៅ​មុខ​ត្រសាល​ជំនុំ រួច​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចូល​មក​ជិត ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា