១ របាក្សត្រ 15:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 រួចដាវីឌទ្រង់មានបន្ទូលថា មិនត្រូវឲ្យអ្នកណាសែងហឹបនៃព្រះឡើយ លើកតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសគេ ទុកជាអ្នកសែងហឹបនៃព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់ជាដរាប សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «មិនត្រូវឲ្យអ្នកណាសែងហិបរបស់ព្រះឡើយ មានតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសគេ ទុកជាអ្នកសែងហិបរបស់ព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់រហូតតទៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពេលនោះ ស្ដេចមានរាជឱង្ការថា៖ «មានតែក្រុមលេវីទេដែលមានសិទ្ធិសែងហិបរបស់ព្រះជាម្ចាស់ ដ្បិតព្រះអម្ចាស់បានជ្រើសរើសពួកគេ ដើម្បីសែងហិបរបស់ព្រះអង្គ និងមើលថែទាំ រហូតតទៅ»។ សូមមើលជំពូកអាល់គីតាប2 ពេលនោះទតបានបញ្ចាថា៖ «មានតែក្រុមលេវីទេដែលមានសិទ្ធិសែងហិបរបស់អុលឡោះដ្បិតអុលឡោះតាអាឡាបានជ្រើសរើសពួកគេ ដើម្បីសែងហិបរបស់ទ្រង់ និងមើលថែទាំ រហូតតទៅ»។ សូមមើលជំពូក |
ទ្រង់មានបន្ទូលទៅពួកលេវី ជាអ្នកដែលបង្ហាត់បង្រៀនពួកអ៊ីស្រាអែលទាំងប៉ុន្មាន គឺជាពួកអ្នកបរិសុទ្ធដល់ព្រះវិហារថា ចូរយកហឹបបរិសុទ្ធ ទៅតាំងនៅក្នុងព្រះវិហារដែលសាឡូម៉ូន ជាព្រះរាជបុត្រាដាវីឌ ស្តេចអ៊ីស្រាអែលបានស្អាង មិនចាំបាច់ឲ្យឯងរាល់គ្នាសែងទៀតឡើយ ឥឡូវនេះ ចូរបំរើដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយដល់អ៊ីស្រាអែល ជារាស្ត្រទ្រង់ផង