នៅទីនោះអ្នកក៏មានសាដុក នឹងអ័បៀថើរដ៏ជាសង្ឃនៅជាមួយដែរ យ៉ាងនោះ ការអ្វីដែលអ្នកឮពីក្នុងដំណាក់ស្តេចមក នោះចូរសាសព្ទប្រាប់ដល់សាដុក នឹងអ័បៀថើរដ៏ជាសង្ឃ
១ របាក្សត្រ 15:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌទ្រង់ក៏ហៅសាដុក នឹងអ័បៀថើរ ដ៏ជាសង្ឃមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល នឹងអ័មីន៉ាដាប់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌក៏ហៅសង្ឃសាដុក និងសង្ឃអ័បៀថើរមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និងអ័មីណាដាប់ផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌកោះហៅលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើរ ព្រមទាំងក្រុមលេវី គឺមានលោកអ៊ូរាល លោកអសាយ៉ា លោកយ៉ូអែល លោកសេម៉ាយ៉ា លោកអេលាល និងលោកអមីណាដាប់។ អាល់គីតាប ស្តេចទតកោះហៅអ៊ីមុាំសាដុក និងអ៊ីមុាំអបៀថើរ ព្រមទាំងក្រុមលេវី គឺមានលោកអ៊ូរាល លោកអសាយ៉ា លោកយ៉ូអែល លោកសេម៉ាយ៉ា លោកអេលាល និងលោកអមីណាដាប់។ |
នៅទីនោះអ្នកក៏មានសាដុក នឹងអ័បៀថើរដ៏ជាសង្ឃនៅជាមួយដែរ យ៉ាងនោះ ការអ្វីដែលអ្នកឮពីក្នុងដំណាក់ស្តេចមក នោះចូរសាសព្ទប្រាប់ដល់សាដុក នឹងអ័បៀថើរដ៏ជាសង្ឃ
សាដុក ជាកូនអ័ហ៊ីទូប នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង
ខណនោះ ស្តេចក៏មានបន្ទូលទៅអ័បៀថើរដ៏ជាសង្ឃថា ចូរឯងត្រឡប់ទៅឯស្រែចំការរបស់ឯង ដែលនៅស្រុកអាន៉ាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែយើងមិនសំឡាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហឹបនៃព្រះអម្ចាស់យេហូវ៉ា នៅចំពោះដាវីឌ ជាព្រះវរបិតាយើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់ព្រះវរបិតាយើងដែរ
ស្តេចទ្រង់ក៏តាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសាដុកដ៏ជាសង្ឃ ជំនួសអ័បៀថើរដែរ។
ហើយមានសាដុកជាមនុស្សកំឡោះខ្លាំងពូកែ មានចិត្តក្លាហាន ព្រមទាំងមេទ័ព២២នាក់ មកពីជំនួរវង្សរបស់ឪពុកលោកផង
ចំណែកសាដុកដ៏ជាសង្ឃ នឹងបងប្អូនលោក ជាពួកសង្ឃ បានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ត្រង់គីបៀន
សាដុក ជាកូនអ័ហ៊ីទូប នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀរថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ា ជាស្មៀនហ្លួង