Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 15:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះបាទ​ដាវីឌ​ក៏​ហៅ​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​មក ព្រម​ទាំង​ពួក​លេវី គឺ​អ៊ូរាល អ័សា‌យ៉ា យ៉ូអែល សេម៉ា‌យ៉ា អេលាល និង​អ័មី‌ណា​ដាប់​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​ដាវីឌ​កោះ​ហៅ​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ព្រម​ទាំង​ក្រុម​លេវី គឺ​មាន​លោក​អ៊ូរាល លោក​អសា‌យ៉ា លោក​យ៉ូ‌អែល លោក​សេម៉ាយ៉ា លោក​អេលាល និង​លោក​អមី‌ណា‌ដាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដាវីឌ​ទ្រង់​ក៏​ហៅ​សាដុក នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ​មក ព្រម​ទាំង​ពួក​លេវី គឺ​អ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល នឹង​អ័មីន៉ា​ដាប់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​ទត​កោះ​ហៅ​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​អបៀ‌ថើរ ព្រម​ទាំង​ក្រុម​លេវី គឺ​មាន​លោក​អ៊ូរាល លោក​អសា‌យ៉ា លោក​យ៉ូ‌អែល លោក​សេម៉ា‌យ៉ា លោក​អេលាល និង​លោក​អមី‌ណា‌ដាប់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 15:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ អ្នក​ក៏​មាន​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​នៅ​ជា‌មួយ​ដែរ ការ​អ្វី​ដែល​អ្នក​ឮ​ពី​ក្នុង​ដំណាក់​ស្តេច​មក ចូរ​ប្រាប់​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​ឲ្យ​ដឹង​ផង។


សេរ៉ា‌យ៉ា​ជា​ស្មៀន‌ហ្លួង សាដុក និង​អ័បៀ‌ថើរ ជា​សង្គ្រាជ


សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង


ខណៈ​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​សង្ឃ​អ័បៀ‌ថើរ​ថា៖ «ចូរ​ឯង​ត្រឡប់​ទៅ​ស្រែ​ចម្ការ​របស់​ឯង ដែល​នៅ​ស្រុក​អាណា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ យើង​មិន​សម្លាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៅ​ចំពោះ​ស្ដេច​ដាវីឌ​ជា​បិតា​របស់​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្ដី​លំបាក​របស់​បិតា​យើង​ដែរ»។


ស្តេច​បាន​តាំង​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សង្ឃ​សាដុក​ជំនួស​អ័បៀ‌ថើរ​ដែរ។


មាន​សាដុក​ជា​មនុស្ស​កំលោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេទ័ព​ម្ភៃពីរ​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក។


ក្នុង​ពួក​កូន​ចៅ​អ៊ូស៊ាល មាន​អ័មី‌ណាដាប់​ជា​មេ និង​បង‌ប្អូន​លោក​មួយ​រយ​ដប់​ពីរ​នាក់។


ចំណែក​សង្ឃ​សាដុក និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក​បាន​តាំង​ឲ្យ​នៅ​មុខ​រោង​ឧបោ‌សថ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​លើ​ទី​ខ្ពស់ ត្រង់​គីបៀន


សាដុក​ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក​ជា​កូន​អ័បៀរថើរ ធ្វើ​ជា​សង្ឃ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម