ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 14:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​គេ​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​ភីលី‌ស្ទីន​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​ភីលី‌ស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម។

សូមមើលជំពូក



១ របា‌ក្សត្រ 14:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​៣​នាក់ ក្នុង​ពួក​ជា​ប្រធាន​ទាំង​៣០ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ក្នុង​រដូវ​ចំរូត ឯ​កង​ពួក​ភីលីស្ទីន គេ​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម


ឯ​ពួក​ភីលីស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម


ក៏​មាន​៣​នាក់​ក្នុង​ពួក​ប្រធាន​ទាំង​៣០​នាក់​នោះ គេ​បាន​ចុះ​ទៅឯ​ដាវីឌ​ត្រង់​ថ្មដា ក្នុង​រអាង​អាឌូឡាម នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​រេផែម


ដូច្នេះ ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​នេះ​ឬ​ទេ តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ទូលបង្គំ​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ពិត


ពួក​ភីលីស្ទីន​ក៏​ទន្ទ្រាន​ចូល​មក ក្នុង​ច្រក​ភ្នំ​នោះ​ម្តង​ទៀត


កាល​ពួក​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង តាំង​ដាវីឌ​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​ហើយ នោះ​ពួក​ភីលីស្ទីន​ទាំង​អស់​ក៏​លើក​គ្នា​ឡើង​ទៅ​រក​ដាវីឌ ដាវីឌ​ទ្រង់​ក៏​ជ្រាប រួច​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​គេ


ដំណើរ​នោះ​នឹង​បាន​ដូច​ជា​កាល​អ្នក​ចំរូត​កំពុង​ត្រកង​ស្រូវ​នៅ​ដៃ រួច​ច្រូត​កាត់​ទៅ អើ នឹង​បាន​ដូច​កាល​គេ​ច្រូត​សន្សំ​នៅ​ក្នុង​ច្រក​ភ្នំ​រេផែម